ទឹកចិត្តជាឪពុក! បុរសពោះម៉ាយម្នាក់ តែងខ្លួនជាស្រីក្នុងថ្ងៃទិវាម្ដាយ ដើម្បីឲ្យកូនៗបានគោរពដូចក្មេងដ៏ទៃ

//s4.kh1.co/f8/f8ea9937d7cdc09a48e2edf4903fd28296e9b290.jpg
សង្គម

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រជាជនទាំងអស់នៅក្នុងប្រទេសថៃបានប្រារព្ធធ្វើទិវាម្ដាយ។ ទិវាម្ដាយ តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ។ ជាពិសេស សាលារៀនទាំងអស់តម្រូវឲ្យកូនៗអញ្ចើញម្ដាយរបស់ខ្លួនមកសាលាដើម្បីទទួលកម្រងផ្កាម្លិះនិងការគោរពពីកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនោះ មនុស្សជាច្រើននៅក្នុងសាលារៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបុរសជាពោះម៉ាយម្នាក់បានតុបតែងខ្លួនជាស្រី ដើម្បីឲ្យកូនទាំងពីររបស់គាត់បានធ្វើការគោរពដូចក្មេងៗដ៏ទៃទៀត។

ក្រោយពីតុបតែងមុខរួច
ក្រោយពីតុបតែងមុខរួច

ប្រភពបានឲ្យដឹងថា បុរសពោះម៉ាយនោះមានឈ្មោះថា Chamnuansok បានបែកបាក់ជាមួយប្រពន្ធតាំងពី៥ឆ្នាំមុនមកម៉្លេះ ដោយសាររស់នៅមិនចុះសម្រុងជាមួយគ្នា។ ចាប់តាំងពីពេលនោះ គាត់បានប្ដេជ្ញាថានឹងត្រូវបំពេញតួនាទីជាម្ដាយសម្រាប់កូនៗ។

លោក Channuansok បានខ្ចីសក់ពីអ្នកជិតខាង និងសម្លៀកបំពាក់ពីយាយរបស់គាត់។ គាត់បានតុបតែងខ្លួន ទៅសាលាដើម្បីធ្វើពិធីជាមួយកូនៗរបស់គាត់ និងថតរូបបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖

ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលជាតួនាទីរបស់ម្ដាយដែលត្រូវធ្វើសម្រាប់កូនៗ។

ក្រោយមក មានមហាជនជាច្រើនរំជួលចិត្ត និងកោតសរសើរនូវទង្វើដែលគាត់បានធ្វើចំពោះកូនៗក្នុងនាមជាឪពុកម្នាក់៕

ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
ទិដ្ឋភាពនៅក្នុងថ្ងៃទិវាម្ដាយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T