ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង  ជី ឈិងលីន ដែលត្រូវបានប្រិយមិត្ត ស្គាល់យ៉ាងច្បាស់តាមរយៈការដើរតួជា តួអង្គឆ្នាសឆ្នើម បានយ៉ាងស័ក្តិសម ក្នុងខ្សែភាពយន្តភាគ ដែលមានចំណងជើងថា «ផ្កាថ្ម» 

ក្រោយមក ដោយសារតែក្មេងស្រីតូចរូបនេះ ប្រកបដោយសមត្ថភាពសិល្បៈ ដ៏ពិសេសធ្វើឲ្យសន្ទុះនៃការគាំទ្រពីមហាជន កាន់តែកើនឡើងជាលំដាប់ និងថែមទាំងបានលេចវត្តមានរបស់ ឈិងលីន ក្នុងវីដេអូចម្រៀងល្បីៗ ជាច្រើនទៀតផង។  

បន្ថែមពីនេះ បើក្រឡេកទៅមើលសម្រស់របស់ ជី ឈិងលីន ដែលត្រូវបានគេស្គាល់ថា ជាចៅស្រីបង្កើតរបស់តារាកំប្លែង នាយ កុយ រូបនេះវិញ គឺមានភាពស្រស់ស្អាត និងលេចធ្លោមិនណយទេ ទោះជាមិនទាន់ពេញវ័យ ស្រួលបួលក៏ដោយ។

យ៉ាងណាមិញ ថ្វីត្បិតតែអាយុតិចមែនតែ ជី ឈិងលីន ចេះរៀបចំតុបតែងខ្លួន​ បានយ៉ាងសមសួនគួរឲ្យចង់គយគន់ និងមានស្ទាយ៍ទាក់ទាញ មិនចាញ់តារារៀមច្បងប៉ុន្មានទេ។ បន្ថែមលើនេះ អមដោយទម្រង់មុខស្រស់ស្អាត ថ្ពាល់ខួចមានមន្តស្នេហ៍ អំណោយផលពីធម្មជាតិទៀតនោះ ក៏រឹតតែធ្វើឲ្យអ្នកដែលបានឃើញនាងហើយ មិនសរសើរមិនបាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន ពេលថតMv ជាមួយលោក ឆន សុវណ្ណារាជ
ជី ឈិងលីន
ជី ឈិងលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន