មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ!

//s6.kh1.co/e9/e94549b5d81be960cb8e2250c99bc434e650d27c.jpg
នារី

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ស្ត្រេស​មាន​កម្រិត​របស់​វា ដំបូង​គ្រាន់​តែ​ស្ត្រេស​ធម្មតា ឬ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មិន​រក​ពេល​ដើម្បី​កាត់​បន្ថយ​ខ្លះ នោះ​ស្ថានការណ៍​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ​ទៅ។ គ្នា​យើង​មាន​សញ្ញា​ទាំង​នេះ​អត់ បើ​មាន​បញ្ជាក់​ថា​ខ្លួន​យើង​កំពុង​តែ​ស្ត្រេស​ដល់​កំពូល​ហើយ ប្រញាប់​រក​វិធី​រត់​ចេញ​ពី​អារម្មណ៍​ដ៏​អាប់​អួរ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ឈឺក្បាល

ឈឺ​ក្បាល​ម្ដង​ម្កាល​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​បើ​ឈឺ​ជាប់​រហូត​ដោយ​គ្មាន​មូលហេតុ ឬ​ឈឺ​ក្បាល​ខ្ទោកៗ នោះ​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ស្ត្រេស​កម្រិត​ធ្ងន់ធ្ងរ​ហើយ។

២- មាន​បញ្ហា​ស្បែក

កាល​ណា​ស្ត្រេស​ខ្លាំង ស្បែក​ប្រែ​ខ្មៅ​ស្រអាប់ ស្ងួត ជ្រីវជ្រួញ មិន​ភ្លឺ​រលោង ពេល​ខ្លះ​មាន​ចេញ​មុន​លើ​មុខលើ​ខ្នង​ទៀត។

៣- គេង​មិន​លក់

សញ្ញា​ដំបូងៗ​ស្ត្រេស គ្រាន់​តែ​គេង​មិន​លក់​ពេល​ខ្លះ​ប៉ុណ្ណោះ តែ​បើ​ស្ត្រេស​ដល់​កំពូល​ហើយ​គេង​ក៏​មិន​លក់​ដែរ ខួរក្បាល​អត់​សម្រាក​ទេ ចេះ​តែគិត​រឿង​នេះ​រឿង​នោះ​មិន​ឈប់​ឈរ ឬពេលខ្លះ​ស្រមើ​ស្រមៃ​រហូត​ឈាន​ដល់​ជំងឺ​បាក់​ទឹក​ចិត្ត​ទៀត បើ​មិន​ចេះ​គ្រប់​គ្រង។

៤- ឈឺ​ទ្រូង

ពេល​អារម្មណ៍​តាន​តឹង​ខ្លាំង យូរៗ​ទៅ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​ឈឺ​ក្បាល​មួយ​មុខ​ទេ បណ្តាល​ឲ្យ​ឈឺ​ទ្រូង ឈឺ​ខ្នង ឈឺ​សាច់ដុំ។

៥- បែក​ញើស

កើត​ស្ត្រេស​ដល់​កំពូល ធ្វើ​ឲ្យ​ត្រជាក់​ចុង​ដៃ​ចុង​ជើង និង​មាន​បែក​ញើសស្អិត រសាប់​រសល់  ទោះ​បី​ជា​គេង​ក្នុងបន្ទប់​​ម៉ាស៊ីន​ត្រជាក់​ក្តី។

៦- បេះដូង​ដើរ​ញាប់

ស្ត្រេស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​ញាប់​ខុស​ធម្មតា (ញ័រ​ទ្រូង) សាច់​ដុំ​ក៏​ឡើង​តឹង ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កើត​ជំងឺ​លើស​ឈាម និង​បេះដូង។

៧- បាត់បង់​ចំណង់​ផ្លូវភេទ

ទាំង​បុរស​ទាំង​ស្រ្តី កាលណា​ស្ត្រេស​វាយ​លុក​កាន់​តែ​ខ្លាំង នោះ​ចំណង់​ផ្លូវភេទ​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​អស់​អារម្មណ៍​រឿង​លើ​គ្រែ​តែ​ម្តង។

៨- ឈឺ​ញឹ​កញាប់

កើត​ស្ត្រេស​ហើយ ជំងឺ​ផ្សេង​ទៀត​ក៏​មក​រុក​កួន​ដែរ មាន​ន័យ​ថា ឈឺ​ឥត​ល្ហែរ អស់​ពី​មួយ​មុខ ចូល​មួយ​មុខ​ទៀត ហើយឧស្សាហ៍កោសខ្យល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T