ឆេះទាំងកណ្តាលថ្ងៃ​…​អត់ធម្មតាទេ ឆាប​ដល់​​បរ​ទេស​២នាក់កំពុងជិះម៉ូតូ​​

//s4.kh1.co/91/915507a9073dc5797f04bda46b96809ff73fb19f.jpg
សង្គម

 ១៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ខេត្ត​សៀមរា​ប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិបរទេស២នាក់​ត្រូវ​បានរងរបួសភ្លាមៗ​ ក្នុង​ហេតុការណ៍ផ្ទុះហ្គាស​ក្នុងហាង​​មួយកន្លែង ​ហើយ​ក្នុងនោះ​​​​ម៉ូតូ​២រឿងត្រូវបានភ្លើ​ងឆេះ​ខ្ទេច​ ​និង៣គ្រឿង​ទៀតបាន​ដួលពេញលើ​ផ្លូវ​ ​ដែល​គេនៅ​មិនទាន់ដ​ឹងពី​មូលហេតុ​​ឆេះ​នេះនៅឡើយទេ កើត ឡើង កាលពី​វេលាម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃទី​១៤ សីហា នេះ ស្ថិត​​ក្នុងឃុំបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍បន្តថា ខណៈនេះ​បាននិងកំពុង​បង្កភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ហើយ​ឃើញ​មាន​​​​​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់​​ស្នង​ការនគរបាល​ខេត្ត​ ចុះមក​បាញ់ពន្លត់ចំនួន​៤គ្រឿង​ហើយ​​ ដោយមិនទាន់ដឹងថា តើត្រូវ ប្រើ​រថយន្តពន្លត់​ប៉ុន្មានគ្រឿងនោះទេ ព្រោះ​ការឆាប​​ឆេះ​មានទំហំ​ធំគួរសម។

កត់សម្គាល់ថា ករណីឆេះ​ខាងលើនេះ​គឺ​មិន​ធម្មតាទេ ព្រោះថា ​ជនបរទេសស្រី​​ទាំង២នាក់​ដែលរងរបួស​នោះ គឺ​ពួកគាត់​កំពុង​ជិះម៉ូតូឌុបគ្នា​សុខក៏ត្រូវឆាបឆេះ​ដោយភ្លើង​ចេញពីហាងហ្គាសនេះតែម្តង។

ព័ត៌មាន​បន្ថែម​នឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។​

https://s5.kh1.co/__image/w=650,h=379,q=100/a3/a36564fd35d1a8d49d69f86bb62f32e1875f41bd.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7d/7d7e82f4c4eb71692a0014604f330d20799698f0.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3b/3b180aef80cb4861694a87efa2cfc414b97b9608.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7b/7b98199942ce4497330130654ae33db21d53fbd5.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e8/e8f69074738657158e0212777acda051bef67ead.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2a/2a66f5c1828837b56c15822b23f5b85d0fbd0717.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f5/f576a0cfe28093e094241f14b4e860dae47fd077.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2a/2a7f518d8d06ed1aef494e52c0888875664d6849.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T