អ្នកស្អប់ Taylor Swift អាចនឹងងាកមកស្រលាញ់នាងវិញ ក្រោយដឹងអំពើល្អរបស់នាងធ្វើដាក់អ្នកគាំទ្រទាំងនេះ!

//s5.kh1.co/75/75ae590120300b00f105c6399e5a0d9dde4db17f.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ បច្ចុប្បន្នតារាចម្រៀងប៉ុបដ៏ល្បីនាង Taylor Swift កំពុងតែទាញបានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះពីសំណាក់អ្នកគាំទ្រកាន់តែច្រើន តាមរយៈបទចម្រៀងល្បីៗ និងពីរោះៗរបស់នាង ដែលបានចេញលក់កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជានាង Taylor Swift មើលទៅហាក់មានអ្នកគាំទ្រច្រើនក្រាស់ក្រែលក៏ពិតមែន ក៏ប៉ុន្តែតារាស្រីរូបនេះ ក៏នៅមានអ្នកស្អប់ ឬ Hater មិនតិចនោះដែរ។ ព្រោះថាគ្រប់តារាចម្រៀងទាំងអស់ មិនថាពួកគេខំធ្វើល្អបែបណានោះទេ ក៏នៅតែខុសចិត្តមនុស្សមួយចំនួនជានិច្ច។

Taylor Swift
Taylor Swift

យ៉ាងណាក្តី ទន្ទឹមនឹងមានអ្នកគាំទ្រមួយចំនួន មិនពេញចិត្តនឹងតារាចម្រៀងនាង Taylor Swift ស្រាប់តែហ្វេសប៊ុកផេកមួយ បានចេញមុខបង្ហោះអំពីទង្វើរល្អរបស់នាង ហើយថែមទាំងបញ្ជាក់ថា អ្នកគាំទ្រមុននឹងស្អប់ Taylor គួរតែដឹងអំពីចំណុចល្អទាំងនេះរបស់នាងសិន។

ខាងក្រោមនេះ គឺជាចំណុចល្អៗរបស់នាង Taylor Swift ដែលអ្នកគាំទ្រលើកមកនិយាយ ហើយចំណុចទាំងនោះដែរ ក៏អាចធ្វើឲ្យអ្នកគាំទ្រដែលស្អប់នាងមួយចំនួន អាចនឹងងាកមកស្រលាញ់នាងវិញក៏ថាបាន។

កុំឲ្យខាតពេលយូរ តាមដានខាងក្រោម៖

១. ត្រូវចាំថាតារាស្រីនាង Taylor មិនធ្លាប់ធ្វើអ្វីដែលខុសនឹងច្បាប់នោះទេ។

Taylor Swift
Taylor Swift

២. នាងតែងតែធ្វើកម្មវិធី Meet and Greet ជាមួយអ្នកគាំទ្រដោយមិនគិតថ្លៃអ្វីទាំងអស់ ក្នុងគ្រប់ការប្រគំតន្ត្រីរបស់នាង។

Taylor Swift
Taylor Swift

៣. នាងធ្លាប់អញ្ជើញអ្នកគាំទ្រមកផ្ទះរបស់ខ្លួន ហើយថែមទាំងចាក់ចម្រៀងដែលមិនទាន់ចេញលក់ឲ្យអ្នកគាំទ្រស្តាប់។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងដុតនំ ឲ្យកាដូទៅអ្នកគាំទ្រ និងថតរូបជុំគ្នាថែមទៀតផង។

Taylor Swift
Taylor Swift

៤. នាងតែងគេចមុខពីអ្នកប្រមាញ់រូបថតតាមផ្លូវមែន ប៉ុន្តែគ្រប់ពេលនាងតែងតែឈប់ដើម្បីឲ្យអ្នកគាំទ្រថតរូបជាមួយ។

Taylor Swift
Taylor Swift

៥. នាងធ្លាប់ជួយដល់អ្នកគាំទ្រដែលជួបបញ្ហាខ្វះខាតលុយកាក់។ នាងថែមទាំងទិញផ្ទះឲ្យអ្នកគាំទ្រដែលមានផ្ទៃពោះ ព្រោះអ្នកគាំទ្ររបស់នាងម្នាក់នោះ គឺជាមនុស្សគ្មានផ្ទះសម្បែងហើយថែមទាំងមានផ្ទៃពោះជិតសម្រាល។

Taylor Swift
Taylor Swift

៦. នាងធ្លាប់ធ្វើការងារសប្បុរសធម៌ ដោយចុះទៅមន្ទីពេទ្យផ្ទាល់ ដើម្បីចំណាយពេលវេលាជាមួយអ្នកគាំទ្រ ដែលមានបញ្ហាសុខភាព។

Taylor Swift
Taylor Swift

៧. បច្ចុប្បន្ននាងត្រូវបានគេប៉ាន់ស្មានថា ជាសេដ្ឋីនីសល់លុយជាង ៣៦០ លានដុល្លារ ក៏ប៉ុន្តែនាងមិនដែលតាំងខ្លួនជាអ្នកមាននោះទេ។

Taylor Swift
Taylor Swift

៨. នាងតែងតែបង្ហាញការគោរពដល់ សន្តិសុខ និងទាហានដែលឈរយាមនៅមុខកម្មវិធីជានិច្ច មុនពេលដែលនាងដើរលើកម្រាលព្រំក្រហម៕

Taylor Swift
Taylor Swift
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T