មិនធម្មតា! យ៉ុង ច័ន្ទកណ្ណិកា ទិញកាដូជូនខ្លួនឯង ជាមួយគ្រឿងមាសធំៗតែម្ដង

//s6.kh1.co/bb/bb8c9a1feb5874a7ccd3b16653cfc9a409ce0997.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខណៈពេលដែលតារាចម្រៀងស្រីអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ស្ងាត់ពីវិថីសិល្បៈជាយូរនោះ នាងបែរជាមានភាពជោគជ័យ ជាមួយនឹងការងាររកស៊ីក្នុងអាជីពសាឡនរបស់ខ្លួន ព្រមទាំងទទួលបានការគាំទ្រខ្លាំងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ថ្វីបើអតីតតារាចម្រៀងស្រីតូចច្រឡឹង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ឃ្លាតឆ្ងាយពីសិល្បៈក្តី ប៉ុន្តែអ្នកនាងក៏តែងត្រូវបានទស្សនិកជន នឹករលឹក និងតាមដានពីជីវិតឯកជន ក៏ដូចជាជីវិតគ្រួសាររបស់អ្នកនាង មិនឲ្យរំលងនោះឡើយ។ 

ជាក់ស្ដែង នៅមុននេះបន្តិច បើផ្អែកតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពី ខ្សែដៃមាស និង ចិញ្ចៀនធំ របស់ខ្លួន ដែលទើបនឹងទិញជាកាដូឲ្យខ្លួនឯង រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ខ្លាំងតែម្តង ដោយសារតែវាមានទំហំធំ។

ខ្សែដៃមាស និងចិញ្ចៀនធំៗ ដែលអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានទិញនោះមានការរចនាម៉ូតយ៉ាងស្រស់ស្អាតខ្លាំង ធ្វើឲ្យនារីៗមើលហើយច្រណែនស្ទើរគ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ នេះគ្រាន់តែជាគ្រឿងអលង្ការ មួយភាគតូចរបស់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា តែប៉ុណ្ណោះ។ ព្រោះជាក់ស្ដែង នាពេលកន្លងមក អតីតតារាចម្រៀងស្រីរូបនេះ ក៏ធ្លាប់ទិញជាគ្រឿងពេជ្រដែលមានតម្លៃថ្លៃៗផងដែរ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
យ៉ុង ច័ន្ទកណ្ណិកា
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
មាសដែល យ៉ុង ច័ន្ទកណ្ណិកា បានទិញ 
យ៉ុង ច័ន្ទកណ្ណិកា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T