រថយន្តធន់ធំមួយគ្រឿង ក្រឡាប់ផ្ងារជើងធ្លាក់ទូកុងទីន័រទទឹងផ្លូវ នៅស្រុកត្បូងឃ្មុំ តែសំណាងមិនមានអ្នករងរបួស

//s4.kh1.co/33/33ceccad5011ee43c51f25cbbaaab78e6913b9c4.jpg
សង្គម

 ១៤-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

(ត្បូងឃ្មុំ)៖ រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់ផ្ញារជើងដោយខ្លួនឯង បណ្តាលឱ្យធ្លាក់ទូកុងទីន័រ មកទទឹងដងផ្លូវ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តែសំណាងដែលមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់បានរងរបួសនោះទេ បានត្រឹមបង្កការកកស្ទះរថយន្តបន្តកន្ទុយគ្នានៅលើដងតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើង តាំងពីវេលាម៉ោង១២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មកម្លេះហើយរហូតមកដល់ម៉ោង ៨៖ ៤០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា នេះទើបស្ទូចរថយន្តនោះចេញពីកន្លែងកើតហេតុ ហើយចរាចរណ៍បានជាធម្មតាវិញ។

លោកវរសេនីយ៍ គង់ ស៊ីហុង អធិការរងនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា បើតាមការបំភ្លឺពីម្ចាស់រថយន្តម៉ាក V1ពាក់ស្លាកលេខភ្នំពេញ 3E-4780 បានប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីតៃកុងរថយន្ត ចាំងពន្លឺរថយន្តផ្សេងមួយទៀត ដែលមកពីមុខ រួចក៏វេចង្កូតហើយបួងចង្កូតមកវិញ ក៏ក្រឡាប់តែម្តង ។ ករណីនេះដែរមិនបង្ករបួស និងគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ហើយក៏មិនបង្កការខូចខាតដល់អ្នកដទៃដែរ។

បច្ចុប្បន្នរថយន្តរងគ្រោះខាងលើ បានខូចខាតកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញ ហៅរថយន្តស្ទូច ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំអ្នកបើកបរ និងពិនិត្យឯកសារទាក់ទងនឹងយានយន្តរងគ្រោះថែមទៀត៕

https://s4.kh1.co/__image/w=650,h=488,q=100/0e/0e4c1d4c2016d61563ab6c2bb3ddfe549ab59d3d.jpg
https://s4.kh1.co/__image/w=650,h=488,q=100/33/33ceccad5011ee43c51f25cbbaaab78e6913b9c4.jpg
https://s6.kh1.co/__image/w=650,h=488,q=100/e4/e42b21841bc1c92e7f3e36613a3ad84ac3554202.jpg
https://s4.kh1.co/__image/w=650,h=488,q=100/67/67d8b9bd801eb81cdb4513cce649a7835118aa32.jpg
https://s6.kh1.co/__image/w=650,h=488,q=100/81/81aafeb0bdc5a4a789788e67ea8124df73a5d001.jpg
https://s6.kh1.co/__image/w=650,h=488,q=100/8f/8fe5e993292ab394c02f7c7fdb1a61ff21e673c2.jpg
https://s4.kh1.co/__image/w=650,h=488,q=100/63/6373bb93ea5b636b2c2db0066f64b528facc8dac.jpg

ប្រភព៖ Fresh News 

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T