ស្គាល់​តាម Facebook ប៉ុន្មាន​ខែ លេង​ល្បិច​១​ក្បាច់​ម៉ា​ស្អាត​ដាក់​ជន​រង​គ្រោះ

//s4.kh1.co/01/01db082fb56fea921571c9fb3757b947341e4c8a.jpg
សង្គម

 ១៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ស្គាល់​មិត្តភក្តិ​ម្នាក់​ទៀត​តាម​រយៈ​លេង​ហ្គេ​ម និង​តាម Facebook បាន​ប៉ុន្មាន​ខែ​សោះ​ក៏​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ទៅ​ទិញ​សាច់​គោដុត ស្រាប់តែ​យក​ទៅ​បញ្ចាំ​បាត់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ផ្លូវ​ចូល​នឹង​ភោ​ជនី​ដ្ឋា​ន​បុប្ផា​រាជធានី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​1 ខណ្ឌ​ឬ​ស្សី​កែវ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/60/6044cede51f7520c8403df3c95e977a3b9709dc2.jpg

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​និ​ន គឹ​ម​ហួរ ភេទ​ប្រុស អាយុ​30​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ទី​1 ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡេ​ង វ៉ាល់​ហួរ ភេទ​ប្រុស អាយុ​24​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រីឯ​ម៉ូតូ​ដែល​ខ្ចី​ទៅ​បញ្ចាំ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​2018 ។

https://s4.kh1.co/__image/w=650,h=379,q=100/6c/6c27fa222fc14cc9bfda649d8eea8198b8ffae74.jpg

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ទើបតែ​ស្គាល់គ្នា​ជាមួយនឹង​មិត្តភក្តិ​ម្នាក់​ទៀត​តាម​រយៈ​ការ​លេង​ហ្គេ​ម​អ៊ី​ន​ធើ​រ​ណេ​ត និង​លេង Facebook ហើយ​ទើបតែ​ស្គាល់​បាន​ប៉ុន្មាន​ខែ​ក៏​ខ្ចី​ម៉ូតូ​របស់​គាត់​ម៉ាក​ហុងដា​ឌ្រី​ម​ដោយ​ថា ជិះ​ទៅ​ទិញ​គោដុត​យក​មក​ក្លែម ប៉ុន្តែ​ជន​នោះ​ចេញ​ទៅ​តាំងពី​ម៉ោង​6​ល្ងាច​ជាង រហូត​ដល់​ម៉ោង​កើតហេតុ គឺ​បាត់​ជាង​១​ម៉ោង​កន្លះ​ទៅ​២​ម៉ោង​ទៅ​ហើយ​ក៏​មិនឃើញ​មក​វិញ ទើប​គាត់​ហៅ​ម្តាយបង្កើត​ឱ្យ​ជួយ​ដើរ​រក ។

https://s4.kh1.co/__image/w=650,h=379,q=100/f9/f9ec71ee9090a9e0872ac823e3abc519cbdeac9c.jpg

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​បងប្អូន​របស់​ជន​រង​គ្រោះ​ក៏​តេ​ទៅ​គំរាម​ជនសង្ស័យ​ថា ប្រញាប់​យក​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ​វិញ បើសិនជា​មិន​យក​ឱ្យ​ទេ គាត់​នឹង​តេ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ខណៈ​ពេល​នោះ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ឱ្យ​ជន​រង​គ្រោះ​មក​ជួប​នៅ​ឃ្លាំង​រំសេវ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​មុន​ពេល​ជនសង្ស័យ​ណាត់ជួប​ជន​រង​គ្រោះ​នោះ គឺ​ជនសង្ស័យ​បាន​យក​ម៉ូតូ​​បញ្ចាំ​បាត់​បាត់​ទៅ​ហើយដោយ​មិនបាច់​ប្រើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ ក្នុង​តំលៃ​300$ រួច​ជនសង្ស័យ​ក៏​យក​លុយ​នោះ​ទៅ​លេង​ហ្គេ​ម​បាញ់​ត្រី និង​លោះ​យក​ទូរស័ព្ទ​ដៃ​ចំនួន​80$​មក​វិញ ។ ខណៈ​ពេល​នោះ​ដែល​​សាច់ញ្ញាត្តិ​របស់​ជន​រង​គ្រោះ​មក​ដល់ ឃើញ​បែប​នេះ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​1 ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​តែ​ម្ង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​​សំណុំរឿង​​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ៕

https://s4.kh1.co/__image/w=650,h=379,q=100/6c/6c370e38a3a44e94bdbef0105e310338fc895e5d.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T