នរណាខ្លះទៅ? Pedro គិតថាខ្សែការពារកណ្ដាល ២រូបនេះដែលល្អបំផុតនាពេលបច្ចុប្បន្ន

//s4.kh1.co/98/9861ed63d7cc14b62271a2205f7b5f96e4862877.jpg
កីទ្បា

 ១៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ មានការជជែកវែកញែកគ្នាជាច្រើនអំពីថាតើនរណាជាខ្សែការពារកណ្ដាលល្អបំផុតនៅលើលោក ក្រោយ Man UTD ទិញខ្សែការពារ Harry Maguire ក្នុងតម្លៃខ្លួន ៨៥លានផោនដែលជាតម្លៃខ្លួនបំផុតសម្រាប់ខ្សែការពារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Pedro ក៏ត្រូវបានអ្នកកាសែតសួររវាង Sergio Ramos និង Virgil van Dijk ផងដែរ។  ឆ្លើយប្រាប់ទៅកាន់អ្នកកាសែតអំឡុងពេលសន្និសីទកាសែតមុនការប្រកួត UEFA Super Cup កីឡាករសញ្ជាតិអេស្ប៉ាញ Pedro បាននិយាយយ៉ាងដូច្នេះថា៖

“ពួកគេទាំងពីរជាខ្សែការពារកណ្ដាលល្អដូចគ្នា។ ខ្ញុំគិតថាពេលនេះ ពួកគេគឺជាខ្សែការពារកំពុងស្ថិតនៅក្នុងចំណុចកំពូល។ Sergio Ramos គឺជាខ្សែការពារល្អដែលអាចចែក និងបញ្ជូនបាល់បានល្អ។ Van Dijk ដូចគ្នា គេពិតជាខ្លាំងនៅលើទីលាន។ គេល្អជាមួយនឹងការបញ្ជូនបាល់ និងរកគ្រាប់បាល់ដូចគ្នា។ ពួកគេទាំងពីរសុទ្ធសឹងតែជាកីឡាករល្អ។”

កីឡាករ Pedro
កីឡាករ Pedro
កីឡាករ Sergio Ramos និង Virgil van Dijk
កីឡាករ Sergio Ramos និង Virgil van Dijk

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T