គន្លឹះងាយៗ ជួយ​ឲ្យ​កូន​របស់​អ្នក​រួច​ផុតពី​ជំងឺ​ទល់លាមក!

//s5.kh1.co/d7/d7f452580d7aee9826ad0d29e28c12408add8481.jpg
នារី

 ១៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អ្នក​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​រួចមកហើយ បញ្ហា​ទល់លាមក​ពិតជា​មាន​អារម្មណ៍​ពិបាក​ខ្លាំងណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​ការឈឺចាប់​ពិបាក​ក្នុង​ការបញ្ចេញ​លាមក ហើយ​ពេលខ្លះ​អាច​ដាច់​រលា​ស់ប​ណ្តា​ល​ឲ្យ​មាន​ឈាម​ថែមទៀត។ ប្រសិនបើ​អ្នក​ប​ណ្តោ​ល​ឲ្យ​ករណីនេះ​កើតឡើងយូរៗពេល​ខ្លះក៏​អា​ចប​ណ្តាល​ឲ្យ​មាន​ជំងឺ​ឬ​ស​ដូង​បាត​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង​ទាំងនេះ​កើតឡើង​ចំពោះ​លោកអ្នក ក៏ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង​ចំពោះ​ទារក​វិញ តើ​មាន​បញ្ហា​ខ្លាំង​យ៉ាងណា? ដូច្នេះបើ​មិន​ចង់​ឲ្យ​កូន​ស្រែកយំ​ដោយសារតែ​ការឈឺចាប់ អ្នក​គួរតែ​ការពារ ដោយ​ប្រើ​វិធី​ដូច​វិធី​ខាងក្រោម៖

- ផ្តល់​សារធាតុ​រាវ​ឲ្យ​ទារក​ឲ្យ​បាន​ច្រើន៖

រឿង​សំខាន់​មួយ​ក្នុងចំណោម​រឿងសំខាន់ៗជាច្រើន គឺ​អ្នក​ត្រូវ​ផ្តល់​ទឹក​ឲ្យ​កូន​របស់​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។ ជាពិសេស​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល​ទឹកនោម ប្រសិនបើ​មាន​ពណ៌​លឿង​ក្រ​ម៉ៅ មានន័យថា កូន​របស់​អ្នកត្រូវការ​ទឹក​បន្ថែមទៀត។

- ផ្តល់​ទឹក​ផ្លែឈើ

សារធាតុ​រាវ​ទីមួយ​ទៀត ដែល​ត្រូវ​ផ្តល់​ទារកកូនតូចៗ គឺ​ទឹក​ផ្លែឈើ​ស្រស់​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ព្រោះ​វា​អាចជួយ​បន្ធូរបន្ថយ​ចលនា​ពោះវៀន និង​ជួយ​ឲ្យ​លាមក​ទន់​ងាយស្រួល​ក្នុងការ​បន្ទោ​របង់។

- កំណត់ពេល​ពេលវេលា​បត់ជើងធំ

ទម្លាប់​បត់ជើងធំ​ឲ្យ​បាន​ទៀងទាត់ ក៏​ជា​វិធី​ការពារ​មួយ​ដែល​អាចជួយ​ឲ្យ​អ្នក​ជៀស​ផុតពី​បញ្ហា​ទល់លាមក​ផងដែរ។

- ធ្វើ​លំ​ហាត់ប្រាណ

អ្នក​ត្រូវ​ព្យាយាម​លេង​ជាមួយកូនៗ តាមរយៈ​ការរត់ លោត ឬ​ធ្វើ​ល​ច​នាផ្សេងៗ ដើម្បី​ជម្រុញ​ដល់​សកម្មភាព​រំលាយ​អាហារ និង​ការពារ​បញ្ហា​ទល់លាមក៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T