ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីមង្គលការដ៏កក្រើករបស់តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង និងលោក កៃដ ដែលទើបតែបានបញ្ចប់ទៅកាលពីថ្មីៗនេះ។

ជាមួយគ្នានោះផងដែរ ក្រៅពីទិដ្ឋភាពមើលទៅយ៉ាងអធិកធអមនោះ គេក៏សង្កេតឃើញដែរថា មានការចូលរួមពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈ រួមជាមួយនឹងតារាៗក្នុង និងក្រៅផលិតកម្ម បានដឹកដៃគ្នាចូលរួមជាច្រើនថែមទៀតផង ដែលរឹតតែធ្វើឲ្យកម្មវីធីមង្គលដ៏ពិសេសមួយនេះ កាន់តែសប្បាយរីករាយថែមមួយកម្រិកទៀតផងដែរ។

ដោយឡែក កាលពីថ្មីៗនេះវិញ បន្ទាប់ពីកម្មវិធីមង្គលបានបញ្ចប់ទៅដោយរលូននោះ តារាកំប្លែងស្រី អ្នកនាង ខ្ញុង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពខ្លះៗក្នុងពិធីមង្គលការរបស់នាង​ និងសា្វមី ដែលធ្វើឲ្យទស្សនិកជនមិនតិចនោះទេ មានការចាប់អារម្មណ៍ និងសរសើរដល់នាង។

ផ្អែកតាមរយៈរូបភាពទាំងនោះ គេសង្កេតឃើញថា លោក កៃដ និងអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងដូចគ្នានោះ បានបញ្ចេញទឹកមុខយ៉ាងស្រស់ស្រាយ ពោរពេញទៅដោយស្នាមញញឹម និងសុភមង្គលយ៉ាងខ្លាំងតែម្ដង។

គួរឲ្យដឹងផងដែរថា ក្រោយរៀបការរួចភ្លាម អ្នកនាង ខ្ញុង ស្វាមី និងកូនៗ ក៏បាន Live វីដេអូ និយាយពីអារម្មណ៍រំភើប អរគុណដល់គ្រប់គ្នាសម្រាប់ការចូលរួមក្នុងថ្ងៃដ៏ពិសេសរបស់នាង ក៏ដូចជាអរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកដែលបានជួយជ្រោមជ្រែងនាងខ្លាំង នៅក្នុងថ្ងៃមង្គលការនោះផងដែរ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 
ថ្ងៃការរបស់ ខ្ញុង និង កៃដ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ