កូរ៉េខាងត្បូង៖ អ្នកគាំទ្រមួយចំនួន ប្រហែលជាមិនបានដឹងនោះទេថា តារាល្បីទាំង២ដួងនេះ សុទ្ធសឹងតែមិនមែនមានអាជីពជាអ្នកសិល្បៈពីដំបូងនោះទេ ព្រោះថាដើមឡើយពួកគេជាអ្នកដែលធ្វើការក្រៅម៉ោង នៅតាមហាង ឬភោជនីយដ្ឋានតែប៉ុណ្ណោះ។
តួយ៉ាងដូចជា តារាសម្តែងដែលកំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំងក្នុងវិស័យភាពយន្តកូរ៉េ នាពេលបច្ចុប្បន្ននេះ គឺតារាប្រុស Jung Hae In និងតារាស្រី Kim Go Eun គឺពួកគេសុទ្ធសឹងតែត្រូវធ្វើការក្រៅម៉ោងជាច្រើនកន្លែង មុនពេលដែលបានប្រលូកចូលក្នុងវិស័យសិល្បៈ។
ជាក់ស្តែង តារាប្រុស លោក Jung Hae In កាលដើមឡើយ រូបគេគ្រាន់តែជាបុគ្គលិក ដែលធ្វើការនៅហាងលក់សម្លៀកបំពាក់មួយកន្លែងតែប៉ុណ្ណោះ។ ដែលពេលនោះ លោកមានតួនាទីជាអ្នករកសម្លៀកបំពាក់ នៅពេលដែលអតិថិជនត្រូវការ។ តារាប្រុសរូបនេះបានលើកឡើងថា៖
ក្រោយមក Jung Hae In ក៏មានឱកាសបានបង្ហាញខ្លួនដំបូង តាមរយៈផលិតកម្ម FNC Entertainment ក្នុងវីដេអូចម្រៀងរបស់ក្រុមចម្រៀងនារី AOA ក្នុងបទ “Moya” កាលពីឆ្នាំ២០១៣ ហើយបន្ទាប់មក អាជីពជាអ្នកសិល្បៈរបស់លោក ក៏ចាប់ផ្តើមតាំងពីពេលនោះ រហូតមកដល់ពេលបច្ចុប្បន្នតែម្តង។
ចំណែកឯ តារាស្រី Kim Go Eun មុនពេលដែលនាង បានក្លាយជាតារាល្បីដូចពេលបច្ចុប្បន្ន នាងត្រូវបានធ្វើការក្រៅម៉ោងជាច្រើនកន្លែងផ្សេងៗគ្នា។ តារាស្រីរូបនេះបានលើកឡើងថា៖
គួរបញ្ជាក់ថា Kim Go Eun នាងបានសាងភាពល្បីល្បាញ របស់នាងតាំងតែពីពេលដំបូងដែល នាងបានប្រលូកចូលសិល្បៈ ក្នុងពេលនោះនាងបានយកឈ្នះ ពានរង្វាន់តារាស្រីថ្មីល្អបំផុត ក្នុងរឿងភាគដំបូងរបស់នាង ដែលមានឈ្មោះថា “A Muse” កាលពីឆ្នាំ២០១២ផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]