ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Gypsy Keerati បានធ្វើឲ្យមហាជនរាល់គ្នា មានភាពរំភើបចិត្តមិនស្ទើរនោះឡើយ បន្ទាប់ពីលេចឮដំណឹងមួយថា រូបនាង និងម្ចាស់បេះដួងគ្រោងនឹងចូលរោងការ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ គេឃើញថា Gypsy កាន់តែមានភាពស្រស់ស្អាត និងលេចធ្លោគួរឲ្យចាប់អារម្មណ៍ជាលំដាប់​ នៅពេលកៀកដល់ថ្ងៃពិសេសបែបនេះ។​​ ប៉ុន្តែបើក្រឡេកទៅមើលសម្រស់របស់តារាស្រីរូបនេះ កាលពីប៉ុន្មានឆ្នាំមុនវិញ ទើបដឹងថាមានភាពប្រែប្រួល ខុសប្លែកពីពេលបច្ចុប្បន្នកម្រិតណា។

ជាពិសេស Gypsy​ ដែលធ្លាប់តែមានរូបរាង និងការស្លៀកពាក់បែបសុភាពៗ ទន់ភ្លន់គួរឲ្យស្រលាញ់បានប្រែក្លាយជានារីដែលមានស្ទីលស៊ិចស៊ី អមដោយការលេងខ្លួន​​ បែបកាលីបហាយសូរទៅវិញ។

មួយវិញទៀត បើទោះបីជា តារាសម្ដែងស្រីសម្បុរស្រអែមរូបនេះ​ បានសារភាពត្រង់ៗថា ខ្លួនមានការកែសម្ផស្សបែបណាក្ដី ក៏នូវតែមានអ្នកគាំទ្រ​មិនតិចនាក់នោះទេ ​បានសរសើរ​ចំពោះរូបនាង និងមើលទៅប្លែកសឹងតែ​ ១៨០ដឺក្រេតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Gypsy កាលពីមុន
Gypsy កាលពីមុន
Gypsy កាលពីមុន
Gypsy កាលពីមុន
Gypsy បច្ចុប្បន្ន
Gypsy បច្ចុប្បន្ន
Gypsy បច្ចុប្បន្ន
Gypsy បច្ចុប្បន្ន
Gypsy និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]