ក្លិបធំមួយនៅអ៊ីតាលី កំពុងតែតាមអន្ទងចង់បាន Franck Ribery ដើម្បីត្រៀមរដូវកាលថ្មី

//s6.kh1.co/e4/e4dabf7d4028bb5b9bab45edcb76ff9ee3699ff1.jpg
កីទ្បា

 ១៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ អតីតកីឡាករជម្រើសជាតិបារាំង និងក្លិប Bayern Munich ខ្សែប្រយុទ្ធស្លាប Franck Ribery ត្រូវបានគេរាយការណ៍មកថាកំពុងតែស្ថិតនៅក្នុងការតាមប្រមាញ់ចង់បានរបស់ក្លិបអ៊ីតាលី Fiorentina។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីចំណាយពេលវេលា ១២ឆ្នាំយ៉ាងជោគជ័យនៅកីឡដ្ឋាន Allianz Arena ជាមួយ Bayern Munich កីឡាករ Franck Ribery បានចាកចេញពីក្លិបជើងឯកអាល្លឺម៉ង់ ក្រោយចប់កិច្ចសន្យាកុងត្រាកាលពីដើមរដូវក្ដៅនេះ។ ដូច្នេះបានសេចក្ដីថា Ribery នឹងអាចទៅចូលរួមជាមួយក្លិបណាមួយក៏បានដោយមិនមានតម្លៃខ្លួន។

កីឡាករ Franck RIbery
កីឡាករ Franck RIbery

ជាមួយគ្នានេះ មានការលេចឮជាច្រើនមកថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះអាចនឹងមកចូលរួមលេង បន្តអាជីពជាកីឡាកររបស់ខ្លួន ក្នុងក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A។ បើយោងទៅតាមសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី ក្លិប Fiorentina បានរួចរាល់ក្នុងការដាក់សំណើដើម្បីនាំយកជើងចាស់ម្នាក់នេះ ដើម្បីមករួមចំណែកជួយសម្រាប់រដូវកាលថ្មី ជាមួយនឹងអ្នកចាត់ការទូទៅថ្មីរបស់ Fiorentina លោក Vincenzo Montella។

កីឡាករ Franck RIbery
កីឡាករ Franck RIbery

ប្រភព៖ Sportsmole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T