ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានសម្រេចបញ្ឈប់សកម្មភាពដែលអាជីវករ និងបងប្អូនប្រជាពលរដ្ឋក្រាលកន្ទេល ដាក់អង្រឹង និងដាក់សម្ភារផ្សេងៗនៅជុំវិញត្រពាំងសេះ ស្ថិតនៅមុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិណប្រាសាទ អង្គរវត្ត ចាប់ពីថ្ងៃទី១៣ សីហា នេះទៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីលើកកម្កើងដល់តម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាមិនធ្វើឲ្យប៉ះ ពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សម្រេចបញ្ឈប់ការជួលអង្រឹង និងក្រាលកន្ទេលអង្គុយលេងនៅបរិវេណមុខ ប្រាសាទអង្គរវត្តហើយ។
យោងតាមបណ្តាញសង្គមរបស់លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹង នៅថ្ងៃទី១៤សីហានេះថាអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង សម្រេចបញ្ឈប់ទាំង ស្រុង នូវសកម្មភាពដាក់ជួលអង្រឹង ក្រាលកន្ទេលអង្គុយលេង និងសម្ភារផ្សេងៗ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត រួមមាន នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅតាមកសិន្ធុ និងវាលស្មៅតាមកសិន្ធុអង្គរវត្ត ។
បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះ ដោយទុករយ:ពេល៤៥ ថ្ងៃ ដើម្បីអនុវត្ត បើពុំនោះទេ សមត្ថកិច្ចនិង ចាត់វិធាន ការហើយ មិនទ ទួលខុសត្រូវចំពោះផលប៉ះពាល់នោះឡើយ។
ការបញ្ឈប់ លែងឲ្យមានការប្រកបរបរអាជីវកម្មនេះ អាជ្ញាធរជាតិអប្សរាបានប ង្ហាញក្រោមហេតុផលថា ការដាក់ជួលកន្ទេល និងអង្រឹង លំហែកាយ រួមនឹងការលក់ចំណី អាហារ ជូនភ្ញៀវទេសចរក្នុងបរិវេណនេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរមណីយដ្ឋានអង្គរ។
ក្នុងសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរ ជាតិអប្សរា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ កន្លងមកក្រុមការងាររបស់អាជ្ញាធរជា តិអប្សរាសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ក៏បានធ្វើ ការណែនាំជាច្រើនលើកដល់ ក្រុមអាជីវករមិនឲ្យមានការដាក់ជួលអង្រឹង និងក្រាលកន្ទេល នៅបរិវេណនេះឡើយ ប៉ុន្តែពួកគាត់នៅតែបន្តប្រព្រឹត្តិដោយមិនខ្វល់ពីបំរាមឡើយ។
ក្រោយពីសេចក្ដីជូនដំណឹងចូលជាធរមានអាជ្ញាធរនឹងទុកពេលឱ្យក្រុមអាជីវករទាំងអស់នៅទីតាំងខាងលើរយៈពេល៤៥ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បី បញ្ឈប់សកម្មភាព ក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងករណី អាជីវករនៅតែបន្តសកម្មភាពបែ បនេះទៀត អាជ្ញាធរជាតិអប្សរា នឹងធ្វើការរឹបអូសសម្ភារៈ ដោយមិនទទួលខុសត្រូវរា ល់ការខូតខាតណាមួយឡើយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ប្រភព៖ កោះសន្តិភាព