បរទេស៖ កាតរូប Pokémon 1st Edition មួយឈុត រួមមានសត្វដ៏កម្រ Charizard ត្រូវបានដាក់លក់ដេញថ្លៃនៅលើអនឡាញបានជាង ១០ម៉ឺនដុល្លារ។

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះនៅលើគេហទំព័រដេញថ្លៃ Goldin Auctions មានគេដាក់លក់ដេញថ្លៃកាតរូប Pokémon 1st Edition មួយឈុតដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារឡើងទៅ។

ក្នុងនោះយើងសង្កេតឃើញថា មានអ្នកចូលរួមដេញថ្លៃ ១២នាក់ ហើយអ្នកដែលឈ្នះក្នុងការថ្លៃដេញនេះហ៊ានចំណាយប្រាក់ចំនួន ១០៧,០១០ដុល្លារ ដើម្បីទិញកាតរូប Pokémon 1st Edition ដ៏អស្ចារ្យមួយឈុតនេះ។

គួរឱ្យដឹងផងដែរថា កាតរូបPokémon 1st Edition គឺជាកាតដ៏កម្រ ហើយបច្ចុប្បន្ននេះនៅលើពិភពលោក មានកាតបែបនេះមិនដល់ ៥០កាតផង។ ដូច្នេះចំពោះហ្វេន Pokémon ពួកគាត់ហ៊ានចំណាយប្រាក់ដើម្បីទិញកាតទាំងនោះទុកជាអនុស្សាវរីយ និងការចងចាំដ៏ល្អបំផុតសម្រាប់ពួកគាត់​៕

ឈុតកាត Pokémon 1st Edition
ឈុតកាត Pokémon 1st Edition
ឈុតកាត Pokémon 1st Edition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]