ក្ដៅ! កីឡាករជួរមុខម្នាក់ដែលជួយឲ្យ អាហ្សង់ទីនឈ្នះពាន World Cup បានស្លាប់ហើយ

//s5.kh1.co/da/dacff0bf49c3170d0064f5d29749253b61dde8ac.jpg
កីទ្បា

 ១៤-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អាហ្សង់ទីន៖ កីឡាករបាល់ទាត់ Jose Luis Brown ដែលជាអ្នករកគ្រាប់បាល់ដំបូងឲ្យអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup 1986 ទល់នឹងអាល្លឺម៉ង់ បានទទួលមរណភាពហើយ ក្នុងវ័យ ៦២ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Luis Brown
លោក Jose Luis Brown

នោះគឺជាគ្រាប់បាល់តែមួយប៉ុណ្ណោះរបស់លោក Brown ដែលរកបានឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការបង្ហាញខ្លួនសរុប​ ៣៦ប្រកួត។ លោក Brwon ក៏ជាកីឡាករមួយរូបដែលបានរួមចំណែកជួយឲ្យអាហ្សង់ទីន គ្រងតំណែងជើងឯក Wolrd Cup 1986 នៅប្រទេសម៉ិចស៊ិក ក្រោយយកឈ្នះបារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-២។

ខ្សែការពារដែលមានឈ្មោះក្រៅថា Tata បានចំណាយពេលស្ទើរតែមួយជីវិតអាជីបបាល់ទាត់ក្នុងការលេងឲ្យក្លិប Estudiantes ដែលចូលលេងបានជិត ៣០០ប្រកួត។

លោក Jose Luis Brown (កណ្ដាល)
លោក Jose Luis Brown (កណ្ដាល)

មិនត្រឹមតែប៉ុណ្ណោះ Brown ក៏ធ្លាប់លេងឲ្យក្លិប Boca Juniors, Deportivo Espanol និង Racing Club ក្នុងប្រទេសអាហ្សង់ទីន, Atletico Nacional ក្នុងប្រទេសកូឡុំប៊ី, Real Murcia របស់អេស្ប៉ាញ និងក្លិប Brest របស់បារាំង។

គួរបញ្ជាក់ផងដែរថា ចំពោះការស្លាប់របស់លោក Jose Luis Brown ត្រូវបានប្រភពសារព័ត៌មានទម្លាយឲ្យដឹងថា ដោយសារជំងឺមហារីក៕

លោក Jose Luis Brown
លោក Jose Luis Brown
លោក Jose Luis Brown
លោក Jose Luis Brown

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T