គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង!

//s5.kh1.co/19/19f6f94feaadad471a92ef88b981434cabb1b992.jpg
នារី

 ១៤-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ពីដើមមក ការគេងថ្ងៃ ត្រូវចាត់ទុក​ជា​ភាពខ្ជិល តែ​អ្នកវិទ្យាសាស្ត្របញ្ជាក់​ថា ការគេង​ថ្ងៃពិត​ជាជួយ​ខួរក្បាល​របស់​យើងឲ្យ​ស្រឡះ ស្រស់ស្រាយ បើសិន​ជាយើង​គេង​ក្នុង​រយៈពេល​សមស្រម​មួយ ហើយ​តាម​ការណែនាំ ការគេង​ថ្ងៃគួរចំណាយ​ពេលពី ២៥–៣០​ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្ដែ​តាមការ​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា ការគេង​ថ្ងៃច្រើនជាសញ្ញា​ដំបូង ដែល​យើង​មាន​ជំងឺភ្លេចភ្លាំង (Alzheimer)។ អ្នកវិទ្យាសាស្ត្របកស្រាយថា ការគេង​ថ្ងៃ​លើស​ការណែនាំ​របស់​អ្នកជំនាញ ធ្វើ​ឲ្យ​ទីតាំង​ខួរក្បាលដែល​ជួយ​ធ្វើឲ្យ​ភ្ញាក់ត្រូវ​ខូចខាត​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​ជំងឺភ្លេចភ្លាំង។ នេះជា​មូលហេតុ​អ្នក​ជំងឺ​ភ្លេចភ្លាំង គេង​ថ្ងៃយូរ មុនពួកគេ​ចាប់ផ្ដើម​ភ្លេច​កាន់តែច្រើន​ឡើង។

អ្នកវិទ្យាសាស្ត្រក៏រកឃើញ​ថា ទីតាំង​ខួរក្បាលដែល​ជួយ​ឲ្យយើង​ភ្ញាក់​ពី​គេងថ្ងៃមាន​ការកើនឡើង​ប្រូតេអ៊ីន Tau ហើយ​ប្រូតេអ៊ីន​នេះមាន​តួនាទី​ចម្បងបង្ក​ជំងឺ​ភ្លេចភ្លាំង។ នេះបើតាម​លោកស្រី Lea Grinberg មកពី​វិទ្យាស្ថាន​សុខភាព​ខួរក្បាល​សាកល នៅ​សាកលវិទ្យាល័យ California របស់​អាមេរិក។

ជាមួយ​គ្នានេះអ្នកវិទ្យាសាស្ត្របាន​វិភាគ​លើ​អ្នក​ជំងឺភ្លេចភ្លាំង ១៣ នាក់ និង​អ្នកគ្មាន​ជំងឺ​នេះ ៧​ នាក់ ហើយ​រកឃើញថា ជំងឺ​ភ្លេចភ្លាំងបាន​វាយប្រហារ​លើ​ទីតាំង​ខួរក្បាល ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​ភ្ញាក់​ពី​គេងនៅពេល​ថ្ងៃ ហើយ​ទីតាំង​ខួរក្បាលនេះស្ថិត​ក្នុង​ដំណាក់កាល​ខូចខាត​ដំបូង​ដោយជំងឺ។

ក្នុង​ខួរក្បាល​ដែល​រងការ​ប៉ះពាល់​ដោយ​ជំងឺ​ភ្លេចភ្លាំង ប្រូតេអ៊ីន Tau កកើត​យ៉ាងខ្លាំង នៅ​ទីតាំង​ធ្វើ​ឲ្យ​យើង​ភ្ញាក់ ហើយ​ទីតាំង​ទាំង​នោះមាន​ការបាត់បង់​កោសិកា​សរសៃ​ប្រសាទ (Neurons) រហូត​ដល់ ៧៥%។ នេះបើតាម​អ្នកវិទ្យាសាស្ត្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T