ហុងកុង៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជើងហោះហើរចេញចូលទាំងអស់ត្រូវបានរំសាយចោលនៅក្នុងព្រលានយន្តហោះអន្តរជាតិហុងកុង ព្រោះតែជម្លោះវិបត្តិនយោបាយដ៏ក្តៅគគុកនៅហុងកុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីមានសេចក្តីប្រកាសរួច ក៏មានជើងហោះហើរមួយចំនួនបានចាកចេញ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយតាមអ្នកនាំពាក្យនៃព្រលានយន្តហោះបានបង្ហើបថា ជើងហោះហើរនឹងដំណើរការជាធម្មតាវិញនៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃនេះ (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩)។
ប៉ុន្តែ ព្រោះតែស្ថានភាពមានភាពវឹកវរខ្លាំងពេក ជើងហោះហើរជាង ២០០ ជើងត្រូវបានផ្អាកការចេញចូលមួយរយៈសិន។
គួរឱ្យដឹងផងដែរថា មានក្រុមបាតុករជាច្រើនពាន់នាក់បាននិងកំពុងតែប្រមូលផ្តុំគ្នានៅព្រលានយន្តហោះហុងកុង ដើម្បីរារាំងដំណើរការនៃព្រលានយន្តហោះ និងបង្ហាញពីជំហរដ៏រឹងមាំក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុងទាក់ទិនទៅនឹងសំណើច្បាប់បត្យាប័ន៕

