ដូចមែនអត់? តារាស្រីម្នាក់ ត្រូវគេថា​មុខស្រដៀង Lisa និង Park Shin Hye!

//s4.kh1.co/0b/0bd028b95652f5ba7feeb21a3f05af878787ab57.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

តៃវ៉ាន់៖ តារាសម្តែងស្រីតៃវ៉ាន់នាង Puff Kuo កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ដោយពួកគេនិយាយតៗគ្នាថា នាងមានមុខមាត់ស្រដៀងទៅនឹងLisa ក្រុមBLACKPINK និងស្រដៀងតារាសម្តែងស្រីកូរ៉េPark Shin Hye

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មានអ្នកគាំទ្រមួយចំនួនធំបានយល់ឃើញដូចគ្នា ហើយពួកគេបាននិយាយថា រូបថតរបស់Puff Kuoខ្លះពិតជាស្រដៀងនឹងតារាស្រីទាំងពីរខាងលើពិតមែន។ ក្រៅពីនេះអ្នកគាំទ្រមួយចំនួនទៀតបានលើកឡើងថា Puff Kuo មិនត្រឹមតែមានមុខមាត់ស្រដៀងLisa និង Park Shin Hye ប៉ុណ្ណោះទេ ប៉ុន្តែនាងស្រដៀងតារាស្រី៣នាក់ផ្សេងទៀត។

ដោយតារាស្រីទាំង៣រូបនោះមានដូចជា តារាស្រីSon Dam-bi តារាស្រីLee Chae-young និងតារាស្រីSakura ក្រុមIZONE។ ទៀតសោតមានអ្នកគាំទ្រមួយចំនួនទៀតបែរជានិយាយថា  Puff Kuoមិនដូចតារាស្រីរូបណានោះទេ ហើយក៏មិនចង់ឲ្យមានការប្រៀបធៀបគ្នាដែរ ព្រោះមនុស្សម្នាក់ៗមានភាពស្រស់ស្អាត និងចំនុចលេចធ្លោរៀងៗខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖ 

Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
ប្រៀបធៀបPuff Kuo និង Lisa
ប្រៀបធៀបPuff Kuo និង Lisa
ប្រៀបធៀបPuff Kuo និង Lisa
ប្រៀបធៀបPuff Kuo និង Lisa
Lisa 
Lisa 
Park Shin Hye
Park Shin Hye
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T