ខេត្តរតនគិរី​៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ល្បួង​ក្មេង​ស្រី​ជា​អនីតិជន​ចាប់រំលោភ​រហូត​បាន​សំរេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។ ហេតុការណ៍​ល្បួង​ក្មេង​ស្រី​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​២​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ឡាំ​ប៉ាត់ ឃុំ​ហាត់​ប៉ក ស្រុក​វើ​ន​សៃ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ផាត ផង់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​កសិ​ករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ មុខរបរ​ជា​សិស្ស​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ស្នាក់​នៅ​កន្លែង​ធ្វើស្រែ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាប់​ព្រំប្រទល់​ឯ​ខេត្តស្ទឹងត្រែង​បាត់ ។ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​លេង​ផ្ទះ ក៏​ឃើញ​ស្បែកជើង​ទាំង​២​នាក់​នៅ​មាត់ទ្វារ ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​កូន ស្រាប់​ជនសង្ស័យ​រូប​នេះ​ស្ទុះ​បើក​តង់​ចំហៀង​ផ្ទះ​រត់​ចេញ​គេចខ្លួន​បាត់ ក្រោយមក​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ក៏​សួរនាំ​កូនស្រី ទើប​បើក​ការ​រណ៍ រួច​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នោះ​ភ្លាម​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ធ្វើការ​របស់​ជនសង្ស័យ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពេល​កើតហេតុ លោក​អធិការ​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​នីតិវិធី​ឃើញ​ថា​ក្មេង​ស្រី​រង​គ្រោះ​ពិតជា​មាន​ករណី​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន​។ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ស​ត្ថ​កិច្ច​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]