ហ្វេនៗបង្ហោះសារបង្ហាញការគាំទ្រ ពេលដែល Suga ឡើងទម្ងន់ជាងមុនបែបនេះ

//s4.kh1.co/ca/cae7ab7d64a3b56f717e370069c5b6d52a8aa073.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការបង្ហាញខ្លួន​ក្នុងការប្រគំតន្រ្តីថ្មីៗ អ្នកនិយមលេងអ៊ីនធើណែតទើបតែចាប់អារម្មណ៍ឃើញថា សមាជិកក្រុម BTS ដ៏ល្បីគឺ Suga មានការប្រែប្រួលរូបរាងច្រើន គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេចាប់ផ្ដើមប្រៀបធៀប និងធ្វើការវាយតម្លៃទៅលើ រូបរាងរបស់ Suga ហើយបង្ហោះសារបន្តបន្ទាប់គ្នាថា លោកឡើងទម្ងន់ជាងមុនច្រើន។

ភ្លាមៗនោះ ក្រុមអ្នកគាំទ្រដែលមានឈ្មោះថា ARMYs បានបញ្ចេញមតិអវិជ្ជមានយ៉ាងឆាប់រហ័ស ទៅលើការបង្ហោះរបស់មហាជន ដែលកំពុងនិយាយអំពីរឿងនេះ ដោយពួកគេបានចូលមកការពារ Suga ភ្លាមៗដោយការប្រើ #YoongiWeLoveYou ដើម្បីលុបបំបាត់ពាក្យរិះគន់មួយចំនួន ពីក្រុមអ្នកប្រឆាំង។

#YoongiWeLoveYou កំពុងមានទទួលបាន ការប្រើប្រាស់ទូទាំងពិភពលោក នៅលើបណ្តាញ Twitter ក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រ BTS បានលើកឡើងថា រូបរាងកាយគឺពិតជាមានភាពសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតជាតារា ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រដូចជាពួកគេ គឺពិតជាមិនប្រកាន់ច្រើននោះទេ បើទោះបីជា Suga ឡើងទម្ងន់ច្រើនជាងនេះឬយ៉ាងណា សំខាន់សុំឲ្យតែ Suga ក៏ដូចជាសមាជិកគ្រប់គ្នា មានសុខភាពល្អ ប៉ុណ្ណោះគ្រប់គ្រាន់ហើយ។

ខណៈពេលនេះដែរ ARMYs កំពុងតែរីករាយជាមួយនឹងរូបរាងថ្មីរបស់ Suga ដោយការបង្ហោះរូបភាពផ្សេងៗ ដោយប្រើប្រាស់ #YoongiWeLoveYou៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
https://s5.kh1.co/__image/w=363,h=477,q=100/4c/4cacd24545937ff5b936a77226f8cea637e2dd18.jpg
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T