ខួបម្ដាយឆ្នាំនេះ Hunz លេងឈុតធំ Surprise សុទ្ធតែរថយន្តស៊េរីទំនើបថ្មីមួយគ្រឿង រីឯតម្លៃក៏មិនធម្មតា

//s4.kh1.co/c4/c45e57d314faed0e6fe3440c10c2da793af2daea.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ម្ដាយ តារាសម្តែង និងចម្រៀង លោក Hunz ហើយនៅក្នុងឆ្នាំថ្មីនេះផងដែរ តារាប្រុសរូបនេះ ក៏បានប្រារព្ធធ្វើពិធីជប់លៀងតូចមួយលក្ខណៈគ្រួសារនៅផ្ទះ ដើម្បីអបអរសាទរជូនដល់ថ្ងៃពិសេស របស់ម្ដាយលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លៀតក្នុងថ្ងៃដ៏ពិសេសមួយនេះដែរ អ្វីដែលរឹតតែបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញ តារាប្រុសរូបសង្ហា លោក Hunz បានរៀបចំកាដូជារថយន្តស៊េរីទំនើបថ្មីមួយគ្រឿង ដែលម្ដាយរបស់តារាប្រុសរូបនេះ បានស្រលាញ់មកជាយូរហើយ ដោយក្នុងនោះ បានធ្វើឲ្យអ្នកម្ដាយលោក មានក្ដីរំភើបសប្បាយចិត្ត ញញឹមសឹងបិទមាត់មិនជិតនោះឡើយ។

ទន្ទឹមជាមួយគ្នានេះដែរ រីឯតម្លៃរបស់រថយន្តស៊េរីទំនើបថ្មីមួយគ្រឿងនេះ ក៏ត្រូវបានតារាប្រុសលោក Hunz បានបង្ហើបថាវាតម្លៃជាង៨លានបាត ហើយមូលហេតុដែលត្រូវទិញរថយន្តជូនម្ដាយបែបនេះ ក៏ព្រោះតែរូបលោកបានឃើញម្ដាយរបស់ខ្លួនពិបាក នៅពេលដែលត្រូវចាំបាច់ត្រូវទៅណាម្ដងៗ ទើបលោកសម្រេចចិត្តយកប្រាក់ដែលសន្សំបាន មកទិញកាដូដ៏ពិសេសនេះជូនអ្នកម្ដាយគុណរបស់ខ្លួនតែម្ដង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Hunz
Hunz
Hunz
Hunz
Hunz
Hunz
Hunz និងម្ដាយ
Hunz និងម្ដាយ
Hunz និងម្ដាយ
Hunz និងម្ដាយ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T