ថៃ៖ តារាសម្តែងវ័យក្មេងBank Thiti ដែលប្រិយមិត្តបានស្គាល់តារាប្រុសរូបនេះតាមរយៈ​ រឿងបែបយុវវ័យដែលមានចំណងជើងថា «Hormone»។ ទោះបីនេះជារឿងដំបូងបង្អស់សម្រាប់ការប្រឡូកនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែBank មានទេពកោសល្យក្នុងការសម្តែងបានយ៉ាងល្អ រហូតទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង។

Bank កាន់តែវិវត្តន៍ខ្លួនបន្តិចម្តងៗនៅលើវិថីសិល្បៈ រហូតមកដល់ពេលនេះគេមានឱកាស និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រងតំណែងជាតួឯកស្ទើរតែគ្រប់រឿងទាំងអស់។ ទៀតសោតមិនត្រឹមតែការសម្តែងនោះទេ សូម្បីតែរូបរាងកាយ និងមុខមាត់របស់គេក៏មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។ ដោយបច្ចុប្បន្ន Bank មានរូបរាងសង្ហាសាច់ដុំធំៗ ដែលធ្វើអ្នកគាំទ្រលង់នឹងរូបសម្បត្តិរបស់គេស្ទើរតែគ្រប់គ្នា។  

ជាមួយគ្នានេះផងដែរ អ្នកគាំទ្របានយករូបថតពេលចូលសិល្បៈដំបួង របស់គេកាលពី៥ឆ្នាំមុន មកប្រៀបធៀបជាមួយនឹងរូបបច្ចុប្បន្នឃើញថា តារាប្រុសវ័យ២២ឆ្នាំរូបនេះ មានភាពខុសប្លែកគ្នាខ្លាំង ពីក្មេងប្រុសដែលមានរូបរាងស្គមស្គាំង ក្លាយទៅជាមនុស្សប្រុសដែលមានមាឌមាំសង្ហា និយាយទៅស្ទើរតែដូចមនុស្សពីរនាក់ផ្សេងគ្នា។

ដោយឡែកក្រោយពីបានការប្រែប្រួល និងការខិតខំវិវត្តន៍ខ្លួនឯងបែបនេះ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាតែម្តង៕​

ចង់ដឹងថាBankមានការប្រែប្រួលយ៉ាងណាខ្លះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបកាលពីមុនរបស់ Bank
រូបកាលពីមុនរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបដែលអ្នកគាំទ្រប្រៀបធៀប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]