កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុន ខ្មែរឡូត បានចុះផ្សាយម្តងរួចមកហើយ អំពីសម្លៀកបំពាក់ថ្លៃៗដែលតារាចម្រៀង ក៏ដូចជាតារាសម្តែងដ៏ល្បីនាង IU ស្លៀកសម្តែងក្នុងរឿងភាគកំពុងល្បីមានចំណងជើងថា “Hotel Del Luna” “សណ្ឋាគារដេលូណា”

យ៉ាងណាមិញ នៅពេលនេះប្រភពសារព័ត៌មានរបស់ប្រទេសកូរ៉េ បានបញ្ចេញតម្លៃសម្លៀកបំពាក់របស់នាង IU ក្នុងរឿងភាគនេះបន្ថែមទៀត ដែលធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា តម្លៃសម្លៀកបំពាក់របស់ IU នៅមានតម្លៃថ្លៃៗជាងតម្លៃសម្លៀកបំពាក់ ដែលចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុនទៀត។

ក្នុងនោះដែរ សម្លៀកបំពាក់ដែលទើបតែបញ្ចេញបន្ថែមនេះ គឺជាម៉ាកសម្លៀកបំពាក់ដ៏ល្បី មានឈ្មោះថា ZIMMERMANN ដែលមានតម្លៃរាប់លានវ៉ុន ហើយបើគិតជាដុល្លារវិញ គឺមិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ។

គួររម្លឹកដែរថា ពេលនេះរឿងភាគ «សណ្ឋាគារដេលូណា» កំពុងតែក្លាយជារឿងភាគដែលល្បី និងមានអ្នកមើលច្រើនជាងគេក្នុងប្រទេសកូរ៉េ ក៏ដូចជាក្រៅប្រទេសផងដែរ៕

ដូច្នេះហើយ កុំឲ្យខាតពេលយូរ ចង់ដឹងតម្លៃសម្លៀកបំពាក់របស់ IU ថ្លៃប៉ុន្មាននោះ តោះទស្សនារូបភាពខាងក្រោម៖

IU
IU
តម្លៃ ជិត៥០០ដុល្លារ
តម្លៃ ១១៩៧ ដុល្លារ
តម្លៃជិត ៤០០ដុល្លារ
តម្លៃ ១១៩៧ដុល្លារ
តម្លៃ ១០៤៧ដុល្លារ
តម្លៃ ៥៥៧ដុល្លារ
តម្លៃ ១៤៤៦ ដុល្លារ
តម្លៃជិត ៦០០ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]