ថៃ៖ រយៈពេលជាង៣ឆ្នាំហើយ ដែលតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ អ្នកនាង Bo Thunyasupan បានសម្រេចរៀបការនឹងស្វាមីសេដ្ឋីវ័យក្មេង ដោយក្នុងរយៈពេលនោះដែរ ក៏ឃើញថានាង និងស្វាមីបានរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គលផងដែរ។

យ៉ាងណាមិញ រូបភាពសុភមង្គលដែលមហាជនតែងតែបានឃើញទាំងនោះ វាមិនមែនសុទ្ធតែល្អដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ការពិតជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ បានរស់នៅក្រោមសម្រែកទឹកភ្នែកស្ទើរតែរាល់ថ្ងៃ ព្រោះថាតារាស្រី អ្នកនាង Bo Thunyasupan តែងតែចាប់បានស្វាមីរបស់នាង លួចទាក់ទងនឹងស្រីផ្សេងៗជាបន្តបន្ទាប់។ លើសពីនេះទៅទៀត រូបនាងក៏ត្រូវ​​ទ្រាំរស់ក្រោមភាពឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ ព្រោះក្ដីស្រលាញ់ដែលតារាស្រីរូបនេះ នៅតែមានចំពោះស្វាមីរបស់ខ្លួន។

ដោយឡែក កាលពីថ្មីៗនេះ ក៏ស្រាប់តែតារាស្រី អ្នកនាង Bo Thunyasupan បានប្រកាសជាផ្លូវការនៃការលែងលះគ្នាជាមួយនឹងអតីតស្វាមី ដោយនាងអះអាងថាមិនអាចទ្រាំរស់បែបនេះបានតទៅទៀតនោះឡើយ ទោះបីសព្វថ្ងៃស្វាមីនាងបានផ្ដល់នូវទ្រព្យដែលក្នុងមួយជីវិតចាយមិនអស់ក៏ដោយក្ដី៕

Bo Thunyasupan
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]