អង់គ្លេស៖ បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Danny Polaris កំពុងរងការឈឺចាប់អស់រយៈពេល២សប្តាហ៍កន្លងមកនេះ ក្រោយពីគាត់បានចាក់ថ្នាំប្រភេទម៉្យាងដែលអាចធ្វើឲ្យគាត់រួមភេទបានយូរ ចូលទៅក្នុងលិង្គ មុនពេលគាត់ចាប់ផ្ដើមរួមភេទ។

ប្រភពបានឲ្យដឹងថា លោក Danny Polaris បានលេបថ្នាំសម្រើប បន្ទាប់មកក៏ចាក់ថ្នាំប្រភេទម៉្យាងបន្ថែមទៀតដែលធ្វើឲ្យលិង្គរឹងអាចរួមភេទបានយូរ មុនពេលរួមភេទជាមួយនារីម្នាក់នៅយប់នោះ។ ដំបូងគាត់មានអារម្មណ៍ថាធម្មតា ប៉ុន្ដែបន្ទាប់ពី២ថ្ងៃក្រោយមក លិង្គរបស់គាត់ចាប់ផ្ដើមឈឺចាប់ និងរឹងជាប់រហូត ទើបគាត់ក៏ប្រញាប់ទៅកាន់មន្ទីរពេទ្យ។

ក្រោយពីគ្រូពេទ្យបានពិនិត្យរួចមក បានឲ្យដឹងថា គាត់កើតអាការ Priapism ដែលធ្វើឲ្យលិង្គរឹងជាប់រហូត និងអាចប៉ះពាល់យ៉ាងខ្លាំងបើមិនព្យាបាលទាន់ពេលវេលាទេនោះ។ ថ្នាំសម្រើបដែលគាត់បានលេប ប្រត្តិកម្មជាមួយថ្នាំចាក់នោះ។ គ្រូពេទ្យបានព្យាយាមព្យាបាលដោយយកម្ជុលផ្លាស្ទិកមានប្រវែង៧អ៊ីញចាក់ចូលទៅក្នុងបង្ហូរនោម ដើម្បីធ្វើឲ្យសម្ពាធឈាមលិង្គចុះខ្សោយវិញ។ ប៉ុន្ដែ ទោះបីជាយ៉ាងណាក៏មិនបានផលអ្វីទាំងអស់។

លោក Danny Polaris បាននិយាយថា៖

យ៉ាងណាមិញ​ មិត្តភក្តិរបស់ Danny Polaris បានបង្កើតវេបសាយមូលនិធិមួយ ដើម្បីស្នើសុំឲ្យមានការបរិច្ចាគទឹកប្រាក់ជួយដល់ការចំណាយថ្លៃវះកាត់ដ៏ធំមួយនៅថ្ងៃខាងមុខនេះ ព្រោះគាត់គ្មានលទ្ធភាពគ្រប់គ្រាន់៕

លោក Danny Polaris កំពុងសម្រាកក្នុងមន្ទីរពេទ្យ
លោក Danny Polaris កំពុងសម្រាកក្នុងមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]