ចិន៖ មនុស្សម្នាជាច្រើននាក់បានសម្តែងការរិះគន់ និងមិនពេញចិត្តជាខ្លាំង ទាក់ទិនទៅនឹងម្តាយម្នាក់ ដែលបណ្តោយឱ្យកូននោមលើឡានក្រុង ដោយមិនបានធ្វើអ្វីទាល់តែសោះ។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ក៏ក្តៅក្រហាយនេះបានកើតឡើងនៅលើរថយន្តក្រុងមួយក្នុងទីក្រុងហ្វ័រសាន ខេត្តក្វាងទុង កាលពីពេលថ្មីៗនេះ ដោយបង្ហាញឱ្យឃើញថា មានក្មេងប្រុសម្នាក់ បាននោមនៅលើឡានក្រុង ខណៈពេលម្តាយរបស់គេអង្គុយនៅជិតហ្នឹងដោយមិនបានធ្វើអ្វីទាល់តែសោះ។

វីដេអូនៃសកម្មភាពនេះត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសុទ្ធសឹងតែធ្វើការរិះគន់និងសម្តែងការមិនពេញចំពោះម្តាយរូបនោះ។

យ៉ាងណាមិញ តៃកុងឡានក៏បានពន្យល់ប្រាប់ឪពុកម្តាយគ្រប់រូបថា ពួកគេគួរតែប្រាប់តៃកុងឡានឱ្យឈប់ឡានដើម្បីរកន្លែងសមគួរឱ្យក្មេងនោម ឬក៏យ៉ាងហោចណាស់ក៏ឱ្យក្មេងនោមដាក់ចូលក្នុងធុងសំរាមក៏ប្រសើរជាងឱ្យគេនោមដាក់លើឡានអីចឹងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]