គេនិយាយថា តារាល្បីប៉ុណ្ណឹងដែរ បែរជា ថៃណា បើកហាងតាមចិញ្ចើមផ្លូវ ពេលនេះ នាងនិយាយទៅវិញថា.....

//s6.kh1.co/21/21bc36f43cf2385264b8684c2081670e2a9422b4.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ក្រោយពីម្ដាយតារាចម្រៀងស្រីកញ្ញា ស៊ឹម ថៃណា បានលាចាកលោកទៅ នាងប្រែទៅមនុស្សម្នាក់ដែលរស់នៅយ៉ាងស្ងៀមស្ងាត់ ព្រមទាំងជាមួយនឹងជីវភាពយ៉ាងសាមញ្ញពោរពេញទៅដោយសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ បើទោះបីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពកញ្ញា ស៊ឹម ថៃណា មិនសូវជាលេចមុខនៅលើបណ្ដាឆាកតន្រ្តីនានា ក៏ពិតមែន តែមានទស្សនិកជនក៏ហ្វេនៗរបស់ខ្លួន មានការនឹករលឹកទៅលើរូបនាងជាខ្លាំង។

ជាក់ស្ដែង កាលពីថ្មីៗនេះផងដែរ កញ្ញា ស៊ឹម ថៃណា បានបង្ហោះរូបភាពជាច្រើនជាមួយនឹងរបរថ្មីហាងលក់អាហារបស់ខ្លួន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ ក្រៅពីមានការគាំទ្រខ្លាំងនោះ គេសង្កេតឃើញមានការចាប់អារម្មណ៍មួយ លើសពីនេះទៅទៀតនោះគឺ មានបណ្ដាហ្វេនៗមួយចំនួន បានសួរទៅកាន់នាងថា៖

«មានអ្នកខ្លះគាត់សួរខ្ញុំថា(បង! បងជាតារាហេតុអីមកលក់ដូរចិញ្ចើមផ្លូវចឹង ម៉េចមិនបើកហាង) ខ្ញុំតបថា រកស៊ីស្អីក៏បានឲ្យតែបានលុយចិញ្ចឹមជីវិត រកស៊ីក្នុងហាងរឺចិញ្ចើមផ្លូវវាមិនសំខាន់ អ្វីដែលសំខាន់វាជាមុខរបរសុច្ចរិត មុខរបរចិញ្ចើមផ្លូវវាមិនល្អមើលតែពេលខ្លះវាល្អស៊ីខ្លាំង សូមមេត្តាកុំរើសអើងអ្នករកស៊ីចិញ្ចើមផ្លូវ អារម្មណ៍ពិត សំដីពិត»

ទាំងអស់នេះជាការឆ្លើយតបទៅកាន់របស់កញ្ញា ស៊ឹម ថៃណា ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងអារម្មណ៍ ក្រោយគេថា និងសួរនាងបែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ស៊ឹម ថៃណា 
ហាងរបស់ ស៊ឹម ថៃណា 
ហាងរបស់ ស៊ឹម ថៃណា 
សំណេររបស់ ថៃ ណា 
សំណេររបស់ ថៃ ណា 
សឹុម​ ថៃណា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T