ក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មី Samsung Technology Program សម្រាប់ឆ្នាំ២០១៩!

//s4.kh1.co/f8/f8efa9cf6c5f9e5e35e87ac02021eaf7cc0a84a1.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អតិថិជនជាច្រើនទូទាំងពិភពលោក ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាសុទ្ធតែបានដឹងច្បាស់ពីគុណតម្លៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិតដល់សហគមន៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះ គឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាមសុង បានផ្តល់ជូននោះគឺមានរយៈពេល ៩ សប្តាហ៍ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។

កម្មវិធីបណ្តុះបណ្តាល Samsung Technology Program
កម្មវិធីបណ្តុះបណ្តាល Samsung Technology Program

គួរបញ្ជាក់ផងដែរថា គ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ក្នុងវគ្គសិក្សាពិសេសនេះ គឺសុទ្ធតែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺ បន្ទាប់ពីបញ្ចប់វគ្គសិក្សាវិទ្យាស្ថានក៏មានការប្រឡងដើម្បីជ្រើសយកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ដើម្បីមានឱកាសបន្តទៅហាត់ការបន្ថែមទៀតនៅមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ។

ជាចុងក្រោយក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថាខ្លួននឹងនៅតែផ្តល់ការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

គ្រូបណ្តុះបណ្តាល Samsung Technology Program
គ្រូបណ្តុះបណ្តាល Samsung Technology Program
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២២ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T