ឥណ្ឌូនេស៊ី៖ ប្រជាជនឥណ្ឌូនេស៊ីជាច្រើនបង្ហាញភាពមិនពេញចិត្ត និងខឹងយ៉ាងខ្លាំង ក្រោយពីគូស្នេហ៍ជនជាតិបរទេសមួយគូ បានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម យកទឹកមន្ដមកលាងគូទ នៅប្រាសាទមួយដែលគេតែងតែគោរពនិងជឿថាជាកន្លែងស័ក្តិសិទ្ធ។

ហេតុការណ៍នេះបានកើតឡើងនៅប្រសាទមួយក្នុងព្រៃ Monkey Forest Sanctuary ក្នុងតំបន់ Ubud លើកោះបាលី។

គូស្នេហ៍មួយគូនោះមានឈ្មោះថា Sabina និង Zdenek។ ពួកគេទាំងពីរនាក់គឺជាម៉ូដែលកាយវប្បកម្ម។

យោងតាមវីដេអូដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម បង្ហាញឲ្យឃើញថា នាងSabina បានសើយសំពត់ឡើងរួចទយគូទ បន្ទាប់មកលោក Zdenek​ យកទឹកមន្ដដែលកំពុងហូរមកលាងគូទរបស់នាង។

សកម្មភាពដែលពួកគេបានធ្វើ

ក្រោយពីវីដេអូនោះបានបែកធ្លាយនៅលើអ៊ីនធើណែតរួចមក ប្រជាជនឥណ្ឌូនេស៊ីមួយចំនួនបានស្នើសុំឲ្យប៉ូលិសតាមចាប់ខ្លួនពួកគេទាំងពីរ និងហាមឃាត់មិនឲ្យចេញពីកោះបាលីជាដាច់ខាត។

អ្នកទាំងពីរនាក់នោះបានថតជាវីដេអូ សុំទោសទៅដល់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ និងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យលើកលែងទោសដល់ពួកគេ។ ពួកគេថែមទាំងមិនបានដឹងទេថា ទឹកនោះគឺជាទឹកមន្តទៀតផង។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគេទាំងពីរបានចូលខ្លួនមកទទួលកំហុសនិងសុំទោសចំពោះមុខប៉ូលិសចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត។ ចុងក្រោយពួកគេក៏ត្រូវបានលើកលេងទោស៕

សូមទស្សនាវីដេអូខាងក្រោម៖

ពួកគេបានចូលខ្លួនសុំទោស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]