ឪពុកម្តាយខូចចិត្តយ៉ាងណា? ខំទិញរថយន្តស៊េរីទំនើប ជាកាដូក្នុងថ្ងៃកំណើតឲ្យហើយ តែកូនប្រុសបែរជាខឹង មិនពេញចិត្ត រុញទម្លាក់ចូលទៅក្នុងទន្លេ (មានវីដេអូ)

//s6.kh1.co/5f/5fd85d8d9e16e6e0d666d4930e38ee97af4cb853.jpg
សង្គម

 ១៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឥណ្ឌា៖ មហាជនជាច្រើនបានសម្ដែងការរិះគន់យ៉ាងខ្លាំង ជុំវិញនឹងសកម្មភាពរបស់បុរសជាកូនប្រុសម្នាក់ បានរុញរថយន្តស៊េរីទំនើបមួយគ្រឿង ទម្លាក់ចូលទៅក្នុងទឹកទន្លេ ក្រោយខឹងនឹងឪពុកម្តាយទិញវាជាកាដូឲ្យខ្លួន ប៉ុន្តែមិនមែនជាស៊េរីរថយន្តដែលខ្លួនស្រលាញ់ចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត BMW M3
រថយន្ត BMW M3

បើយោងតាមប្រភពសារព័ត៌មាន បុរសជាកូនប្រុសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Akash រស់នៅក្នុងរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា។ Akash ត្រូវបានឪពុកម្តាយរបស់គេ ទិញរថយន្ត BMW M3 មួយគ្រឿង ជាកាដូនៅក្នុងថ្ងៃកំណើតរបស់គេ កាលពីពេលថ្មីៗនេះ។

រថយន្ត BMW M3
រថយន្ត BMW M3

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ Akash បែរជាមិនពេញចិត្ត ហើយក៏ខឹងសម្បានឹងឪពុកម្តាយរបស់គេជាខ្លាំង ក្រោយទិញរថយន្តនេះ ដែលមិនមែនជារថយន្ត Jaguar ក្នុងក្តីស្រមៃដែលរូបគេចង់បាន។ ក្រោយមករូបគេក៏បានបើករថយន្ត BMW M3 ទៅរុញទម្លាក់ចោលចូលទៅក្នុងទន្លេតែម្តង។   

រថយន្ត BMW M3
រថយន្ត BMW M3

ចំពោះមូលហេតុដែលឪពុកម្តាយរបស់ Akash សម្រេចទិញរថយន្ត BMW នេះឲ្យកូនប្រុស ក៏ព្រោះតែវាមានតម្លៃសមរម្យ ខ្ទង់ប្រមាណ ៤៩,០០០ដុល្លារអាមេរិក ខណៈឯរថយន្ត Jaguar មានតម្លៃថ្លៃជាង ដល់ទៅខ្ទង់ជាង ៧០,០០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ក្រោយកើតហេតុ ក៏មានក្រុមជួយសង្គ្រោះបានព្យាយាមអូសទាញរថយន្តនោះតាមខ្សែទឹក ដើម្បីលើកយកមកលើគោកវិញផងដែរ។

សកម្មភាពក្រុមជួយសង្គ្រោះ
សកម្មភាពក្រុមជួយសង្គ្រោះ

មន្រ្តីប៉ូលិសជឿជាក់ថា វីដេអូឃ្លីបនៅក្នុងថ្ងៃកើតហេតុនោះ គឺជាការថតដោយផ្ទាល់ពី Akash ។ ហើយចាប់តាំងពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍ និងល្បីខ្លាំងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បញ្ចេញមតិប្រតិកម្មលើរឿងមួយនេះ ដោយលើកឡើងមិនខុសគ្នាថា នេះជាទង្វើដ៏អាក្រក់មិនដឹងគុណឪពុកម្តាយ។

សកម្មភាពក្រុមជួយសង្គ្រោះ
សកម្មភាពក្រុមជួយសង្គ្រោះ

អ្នកខ្លះទៀតថា មិនគួរណាធ្វើរឿងឆ្កួតឡប់បែបនេះនោះទេ។ បើមិនពេញចិត្ត គួរណាស់យកវាទៅលក់ ហើយយកលុយជួយដល់ក្មេងក្រីក្របានរៀនសូត្រវិញ ទើបជាការប្រសើរ។ ក្មេងៗនឹងដឹងគុណគាត់ នូវទង្វើសប្បុរធម៌នោះ។ ប៉ុន្តែនៅពេលនេះ អ្វីដែលគាត់បានធ្វើ វាជាទង្វើដ៏គួរឲ្យសោកស្តាយបំផុត។

បើទោះបីជាយ៉ាងណាក្តី ប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែម លើករណីនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពក្រុមជួយសង្គ្រោះ
សកម្មភាពក្រុមជួយសង្គ្រោះ
សកម្មភាពក្រុមជួយសង្គ្រោះ
សកម្មភាពក្រុមជួយសង្គ្រោះ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T