សាន់ឆាយ សំណព្វចិត្តអើយ! ថាមុខរាងចាស់ទៅហើយ តែកុំមើល ធ្វើខ្លួន កាន់ទ្រុឌទ្រោមទៅទៀត!

//s5.kh1.co/49/49e7e0129cdfb6967b38016d7872db39b7ee454a.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

តៃវ៉ាន់៖ រូបសម្រស់របស់ តារាសម្តែងស្រី​ដ៏ល្បីល្បាញ Barbie Hsu ដែលគេតែងសរសើរថា ល្អឥតខ្ចោះ តែពេលនេះ នាងបែរជាធ្វើឲ្យ គ្រប់គ្នា អន់ចិត្តស្តូក ជាមួយនឹងការខ្ចិលតែងខ្លួនរបស់នាង។ នេះមិនមែនមកពី ការឡើងទម្ងន់នោះទេ តែវាគួបផ្សំនឹងការធ្វើខ្លួនផងដែរ ដោយនាងហាក់ដូចជា មិនចង់ធ្វើខ្លួនឲ្យស្រស់ស្អាត ដូចមុនសោះ មិនដឹងថាមូលហេតុអ្វីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានចូលរួមកម្មវិធីខួបកំណើតរបស់មិត្តសម្លាញ់ ដែលក្នុងនោះ មនុស្សគ្រប់គ្នា​នៅក្នុងពិធី សុទ្ធតែធ្វើខ្លួនស្រស់ស្អាតទាក់ទាញ ខុសតែសាន់ឆាយ បែរជាធ្វើខ្លួន ទ្រុឌទ្រោម ជាមួយនឹងអាវរលុង និងសំពត់ក្រោមជង្គង់ ដូចជាអ៊ំស្រីយ៉ាងដូច្នោះដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ សូម្បីតែមុខរបស់នាង ក៏នាងខ្ចិលផាត់មុខដែរ ដែលឃើញចាស់ ជ្រីវជ្រួញ និងមុខហើមៗទៀតផង ធ្វើឲ្យហ្វេន ហួសចិត្តខ្លាំង ក្រោយពីប្រទះឃើញរូបថតទាំងអស់នោះ។

យ៉ាងណាមិញ មនុស្សជាច្រើន បានសម្តែងការ សោកស្តាយនៅពេលឃើញ រូបឆោមរបស់អាយដលខ្លួនបែបនេះ ព្រោះថា បើទោះបីជា អាយុច្រើន ឬឡើងទម្ងន់ក៏ដោយ ក៏មិនគួរបណ្តោយខ្លួនឲ្យក្លាយជាបែបនេះនោះដែរ៕

 Barbie Hsu កាលពីមុន 
 Barbie Hsu កាលពីមុន 
 Barbie Hsu កាលពីមុន 
 Barbie Hsu កាលពីមុន 
 Barbie Hsu កាលពីមុន 
 Barbie Hsu កាលពីមុន 
 Barbie Hsu បច្ចុប្បន្ន 
 Barbie Hsu បច្ចុប្បន្ន 
 Barbie Hsu បច្ចុប្បន្ន 
 Barbie Hsu បច្ចុប្បន្ន 
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T