ភ្នំពេញ ៖ ករណីយុវជនវ័យ ក្មេងចំនួន៤ នាក់ ដែលនាំគ្នាពង្រត់ក្មេងស្រី អាយុក្រោម ១៥ឆ្នាំ នាំយកទៅចាប់រំលោភបូក នៅក្នុងផ្ទះ សំណាក់ហង្សពេជ្រ ហើយត្រូវបានកម្លាំងនគរ បាលការិយាល័យការជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ ចូលទៅឃាត់ខ្លួននិង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនយុវជនម្នាក់ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

ប្រធានការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ កែវ ធា បានប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចរបស់លោក ក្រោយពីការ សាកសួរទៅលើយុវជន ទាំង៤នាក់ ខាងលើនេះ បានរកឃើញថា មានតែយុវជនម្នាក់ប៉ុណ្ណោះ នឹងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ដោយចោទប្រកាន់ ថា បានរួមភេទជាមួយអនីតិជន ។

លោកកែវ ធា បានបញ្ជាក់ថា យុវជនរូប នេះ មានឈ្មោះយ៉ាន់ រាជ ជាសិស្សសាលានៅ សាលាវេសឡាញ៍ អាយុ១៩ឆ្នាំ រស់នៅសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។

បើតាមលោកកែវ ធា យុវជន៣នាក់ផ្សេង ទៀត ត្រូវបានសមត្ថកិច្ចរបស់លោក អនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ ដោយសារតែគ្មាន ជាប់ ពាក់ព័ន្ធនិងករណីចាប់រំលោភក្មេងស្រីមិនទាន់ គ្រប់អាយុ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៣ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ ដោយមានការឯកភាពពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ បានចូលទៅឃាត់ខ្លួន យុវជនទាំង៤នាក់នេះ នៅផ្ទះសំណាក់ហង្សពេជ្រ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០ សង្កាត់អូរឡាំពិក ខណ្ឌចំការមន បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្ដឹងរបស់កុមារីរងគ្រោះអាយុក្រោម១៥ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ ថា កូនស្រីរបស់ខ្លួនត្រូវបានយុវជនទាំងនេះ ចាប់ពង្រត់ ហើយធ្វើសកម្មភាពចាប់រំលោភ ។

លោកវរសេនីយ៍ទោ កែវ ធា បានថ្លែងឱ្យដឹង ថា កម្លាំងរបស់សមត្ថកិច្ចរបស់លោកបាន ហៅយុវជនទាំង៤នាក់នេះ មកសាកសួរ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឪពុក ម្ដាយក្មេងស្រីម្នាក់ អាយុក្រោម១៥ឆ្នាំ ដោយចោទប្រកាន់ពួកគេថា បានពង្រត់កូន ស្រីរបស់ខ្លួន តាំងពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ ។

លោកកែវ ធា បានបន្ដថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួចហើយ កម្លាំងសមត្ថកិច្ចលោក ដោយមានការបញ្ជាពីសំណាក់ លោកស្នងការ ជួន សុវណ្ណ និងស្នងការរងបែន រត្ន័ ហើយមានការឯកភាពពីតំណាងអយ្យការនោះ បានបើកការស្រាវជ្រាវ ហើយឈានទៅដល់ការរកឃើញយុវជនទាំង៤នាក់ខាងលើ ស្ថិតនៅក្នុងផ្ទះសំណាក់ហង្សពេជ្រ ។

បើតាមលោក កែវ ធា ក្នុងចំណោមយុវ ជនទាំង៤នាក់ គឺមានតែម្នាក់ទេ ដែលជាប់ ពាក់ព័ន្ធ រីឯ៣នាក់ផ្សេងទៀត គ្រាន់តែជាមិត្ដភក្ដិប៉ុណ្ណោះ ។






ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]