OPPO ប្រកាសផ្តល់ពានរង្វាន់សន្ធឹកសន្ធាប់ ចំពោះអ្នកស្រលាញ់ការថតរូបនៅលើពិភពលោក!

//s6.kh1.co/5e/5e0d049ad8bc7da78474fc7150b6e57f245206c1.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូប ដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូង ដែលមានឈ្មោះថា See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេ៊នទូរស័ព្ទ ដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។ ប្រភេទរូបថត ដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព (Landscape) និងសំដៅលើមនុស្សទូទៅ (People)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
<b>OPPO Creators Awards 2019</b>
OPPO Creators Awards 2019
OPPO
OPPO

អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១ គឺក្រុមហ៊ុន OPPO និងទី២ គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការង្វាន់សរុបចំនួន ៧,៥០០ ដុល្លារ ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី The OPPO Photography Talent Program នាពេលខាងមុខ។ ចំណែកបេក្ខភាពចំនួន ១០ នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព ៥ នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ។ ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ ដែលមានឈ្មោះថា Nan Shan បានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving” របស់លោក ដោយលោកបាននិយាយថា៖

“បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យអ្នកថតរូបកាន់តែមានភាពងាយស្រួល ហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិ និងថតភាពពិតៗ”។  

មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Program នឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការរចនាទម្រង់នានាដើម្បីជម្រុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរ​នឹងមានការចូលរួមពីក្រុមអ្នកជំនាញថតរូបល្បីៗលំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។ ហើយនៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ Creators Awards Exhibition នៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវរូបថតរបស់ជ័យលាភីតែម្តង។ រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និងនៅលើពិភពលោកផងដែរ។

OPPO Creators Awards 2019
OPPO Creators Awards 2019

សូមបញ្ជាក់ថា ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រលាញ់ការថតរូប និងអ្នកដែលតែងតែស្រមើស្រមៃលើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះបាន Set Up ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ ដូចជា កាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉ខា Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូនដែលអាចចាប់យករូបភាពច្បាស់គួរឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់អ្នកដែលស្រលាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ក្នុងការប្រើប្រាស់៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T