ទៀតហើយ! រ៉ាប៊ី ចេញបទថ្មី «កាយ» គ្រាន់តែស្តាប់អត្ថន័យ និងក្បាច់រាំញាក់សាច់ ឃើញចង់ក្តៅខ្លួន (មានវីដេអូ)

//s6.kh1.co/89/89aa52f8cc2fdd0a12079f478f38faaa629ac57d.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា រ៉ាប៊ី ច្បាស់ជាជ្រាបហើយថា គ្រប់បទចម្រៀងញ៉ាក់កន្ត្រាក់អារម្មណ៍របស់តារាស្រីរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ កញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងញ៉ាក់របស់ខ្លួនមួយបទទៀតហើយ មានចំណងជើងថា “កាយ” ដែលមានក្បាច់រាំ និងអត្ថន័យមិនធម្មតានោះទេ។

ម៉្យាងវិញទៀត សម្រាប់បទចម្រៀងមួយបទនេះ ទាំងសាច់ភ្លេង ក្បាច់រាំ និងអត្ថន័យ ពិតជាប្លែក និងកន្ត្រាក់អារម្មណ៍មែនទែន ដែលធ្វើឲ្យមហាជនមិនតិចនោះទេស្លុងអារម្មណ៍តាម ស្ទើរតែក្តៅខ្លួនទៅហើយ។

អ្វីដែលពិសេសបន្ថែមនោះ បទចម្រៀងថ្មី «កាយ» មួយបទនេះ ក៏មានការចូលរួមសរសេរមេឡូឌីផ្ទាល់ ដោយម្ចាស់បទចម្រៀងកញ្ញា រ៉ាប៊ី ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាងតពេលយូរ តោះចង់ដឹងបទថ្មីរបស់ រ៉ាប៊ី ពីរោះ និងប្លែកបែបណានោះ ទស្សនាវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=540,h=960,q=100/10/10f932840c2a75dbcaf398415730748c024e6d77.jpg
https://s4.kh1.co/__image/w=650,h=366,q=100/0d/0ddc8db6b4cc7a2b989a6f6e39a39043a311cd2e.jpg
https://s4.kh1.co/__image/w=650,h=363,q=100/f8/f8be3629b811281cce3197de3c00a160aa75be61.jpg
រ៉ាប៊ី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T