កោះបាលី៖ មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់សម្តែងភាពក្តៅក្រហាយ ពោរពេញទៅដោយកំហឹង ក្រោយវីដេអូនៃជនបរទេសបែកថ្នាំម្នាក់ អត់ការងារធ្វើ ក៏ប្រើជើងកន្ត្រៃហោះដាក់អ្នកបើកម៉ូតូម្នាក់ឱ្យដួល និងហោះចូលឡានមួយគ្រឿងថែមទៀត។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ Renae Henry បានរៀបរាប់ថា ថ្មីៗនេះ មានបុរសជនជាតិអូស្រ្តាលីបែកថ្នាំម្នាក់ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែប្រើជើងកន្រ្តៃហោះដាក់អ្នកបើកម៉ូតូម្នាក់ឱ្យដួល​ និងហោះចូលឡានមួយគ្រឿងទៀត នៅលើផ្លូវ Kuta លើកោះបាលី។

វីដេអូនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែសម្តែងការមិនពេញចិត្តចំពោះជនបរទេសម្នាក់នេះ។

មិនយូរប៉ុន្មាន យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជនបរទេសម្នាក់នេះត្រូវបានប្រជាពលរដ្ឋចាប់បាន និងបានវាយគេឡើងបែកមុខ ហើយឥឡូវក៏ត្រូវបានសមត្ថកិច្ចចាប់បាន និងយកទៅដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ជ​នបរទេសបែកថ្នាំត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចក្នុងតំបន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]