អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះថា Tracy Dixon អតីតធ្លាប់ជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត ត្រូវបានប៉ូលិសម្នាក់លួចថតរូបពីលើឧទ្ធម្ភាគចក្រ ខណៈពេលដែលអ្នកស្រីកំពុងដេកដោះអាវ ហាលថ្ងៃនៅក្នុងសួនច្បារបរិវេណផ្ទះ។

ប្រភពបានឲ្យដឹងថា ប៉ូលិសនោះមានឈ្មោះថា Adrian Pogmore បានជិះឧទ្ធម្ភាគចក្រ ហោះកាត់ផ្ទះរបស់អ្នកស្រី Tracy Dixon ពី៣ ទៅ៤ដងក្នុងមួយសប្តាហ៍អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ ថែមទាំងលួចថតរូបអ្នកស្រីរួមទាំងកូនស្រីៗរបស់អ្នកស្រីដែលមានអាយុ១៥ឆ្នាំ និង១៨ឆ្នាំទៀតផង។

ឧទ្ធម្ភាគចក្រដែលប៉ូលិសជិះ 

អ្នកស្រី Tracy Dixon បានឲ្យដឹងថា​ រូបគាត់ផ្ទាល់តែងតែដោះអាវ នៅពេលដែលដេកហាលថ្ងៃ ដើម្បីចៀសវាងមានស្នាមអាវដានជាប់លើស្បែកដោយកម្ដៅព្រះអាទិត្យ។ អ្នកស្រីថែមទាំងសន្និដ្ឋានទៀតថា លោកប៉ូលិស Adrian Pogmore មិនត្រឹមតែមានរូបគាត់ដោះអាវទេ អាចនឹងមានរូប ឬវីដេអូផ្សេងៗទៀតដែលអ្នកស្រីបានធ្វើពេលដែលនៅក្នុងបរិវេណផ្ទះ។

ប្រភពបានបន្ដថា បរិវេណក្នុងផ្ទះ គឺជាកន្លែងដែលអ្នកស្រីគិតថាមានសុវត្ថិភាពបំផុត។ អ្នកស្រីមិនចង់ឲ្យមានឧទ្ធម្ភាគចក្ររបស់ប៉ូលិសហោះកាត់ផ្ទះទៅវិញទៅមកបែបនេះទេ។ សម្រាប់ការប្ដឹងនេះដែរ អ្នកស្រីទាមទារទឹកប្រាក់ចំនួន ២សែនផោន (២៤១,២៩៨ដុល្លារអាមេរិក)។

យ៉ាងណាមិញ ក្រោយការដាក់ពាក្យបណ្តឹងរួចមក លោកប៉ូលិស Adrian Pogmore ពេលនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ និងបង់សំណងជូនដល់ភាគីដើមចោទផងដែរ៕

អ្នកស្រីTracy Dixon
លោកប៉ូលិសAdrian Pogmore

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]