ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់បណ្ដាញស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កីឡាការិនីកម្ពុជា បូរី ស្រីភ័ណ្ឌ បានប្រកួតឈ្នះកីឡាការិនីឆ្លងដែនមកពីខេត្ត ផាងង៉ា ប្រទេសថៃ ផេតតាពី ដោយផ្ដួលកីឡាការិនីថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤។

កីឡាការិនី បូរី ស្រីភ័ណ្ឌ ឈ្នះការប្រកួត (រូបភាព: BAYON Televison)

ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាការិនីទាំងពីរបានព្យាយាមស្ទាបស្ទង់គ្នាតាមបច្ចេកទេស ដោយមិនសូវចេញផ្លែធ្ងន់ៗនោះទេ។ ប៉ុន្តែចូលដល់ទឹកទី២ កីឡាការិនីកម្ពុជា បូរី ស្រីភ័ណ្ឌ បានមានប្រៀនទៅលើកីឡាការិនីថៃ ផេតតាពី ដោយការទាត់ និងម៉ាត់បំបែកឃុំ។ ចូលដល់ទឹកទី៣ ចុងទឹក ស្រីភ័ណ្ឌ បានវាយកីឡាការិនីថៃឲ្យអាជ្ញាកណ្ដាលកញ្ញា អ៊ិន វិចិត្ររាប់ម្ដង មុននឹងកីឡាការិនីថៃបោះបង់ការប្រកួតនៅដើមទឹកទី៤៕

សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Televison)
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Televison)
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Televison)

ចង់ដឹងថា ការប្រកួតនោះ កីឡាការិនីកម្ពុជា បូរី ស្រីភ័ណ្ឌ ធ្វើបានល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]