បុរសពិការជើងដ៏មានទឹកចិត្តម្នាក់ សុខចិត្តចុះពីលើរទេះ ទៅជួយសង្គ្រោះកូនឆ្មាមួយក្បាល ជាប់នៅប្រឡាយទឹកស្អុយ ទទួលការសរសើរខ្លាំង! (មានវីដេអូ)

//s6.kh1.co/bf/bf36281ff28868e66af7e25897623fef47d06c20.png
សង្គម

 ១២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ បុរសពិការជើងម្នាក់ (ទាំងសងខាង) ទទួលបានការកោតសរសើរយ៉ាងខ្លាំង ទៅលើទឹកចិត្តដ៏ប្រពៃ ពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម បន្ទាប់ពីរូបភាព និងវីដេអូឃ្លីបនៃសកម្មភាពរបស់គាត់ ចុះជួយសង្គ្រោះសត្វឆ្មាដ៏កំសត់មួយក្បាល ចេញពីប្រឡាយទឹកស្អុយ ត្រូវបានបង្ហោះចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា
លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា

បើតាមប្រភពបានឲ្យដឹងថា បុរសពិការជើងខាងលើនេះ ក៏ត្រូវបានគេស្គាល់ថា គឺជាអត្តពលិកប៉ារ៉ាឡាំពិកម្នាក់ផងដែរ (Paralympian) ។ សកម្មភាពជួយសង្គ្រោះសត្វឆ្មាមួយក្បាល ចេញពីប្រឡាយទឹកស្អុយនោះ គឺត្រូវបានថតដោយមិត្តភក្តិរបស់លោក ដែលជាជនពិការដូចគ្នា។

ជាក់ស្ដែង បើផ្អែកតាមរយៈការរៀបរាប់នៅលើបណ្តាញសង្គមរបស់បុរសពិការជើងរូបនេះ ដែលមានឈ្មោះថា Abu Fathiyyaturahma Menk AbdunMujtahid បានឲ្យដឹងថា នៅព្រឹកថ្ងៃនោះ លោកហើយនឹងមិត្តភក្តិរបស់លោកម្នាក់ទៀត (ពិការជើងដូចគ្នា) បានធ្វើដំណើរដោយរទេះរុញតាមផ្លូវទៅមជ្ឈមណ្ឌលកីឡា Kota Kinabalu Sports Complex ។

លុះដល់ចំណុចប្រឡាយទឹកស្អុយ លោកក៏ស្រាប់តែប្រទះឃើញកូនឆ្មាមួយក្បាល បានធ្លាក់នៅក្នុងប្រឡាយទឹក ដោយទទឹកខ្លួន និងព្យាយាមតោងឡើងមកលើគោកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះថាជញ្ជាំងថ្មប្រឡាយខ្ពស់ និងរអិល។

ដោយសារតែ មានចិត្តអាណិតស្រលាញ់ ហេតុដូចនេះហើយ ទើបបានជារូបលោកក៏សម្រេចចិត្តថា នឹងចុះពីលើរទេះរុញដើម្បីទៅជួយសង្គ្រោះជីវិតរបស់កូនឆ្មានោះតែម្តង។

ចំណែកឯ មិត្តភក្តិរបស់លោក Abu វិញ ក៏បានថតជាវីដេអូនៃសកម្មភាពនោះ ព្រោះថាមិត្តភក្តិលោកមិនអាចចុះទៅជួយបានទេ ដោយសារតែរូបគេពាក់ជើងសិប្បនិម្មិត ហើយនៅទីនោះជាទីជម្រាលទៀត។

លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា
លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ បានបង្ហោះចែកចាយ ក្នុងនោះក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិកោតសរសើរដល់ទឹកចិត្តដ៏ប្រពៃរបស់លោក Abu រួមនឹងមិត្តភក្តិរបស់លោក ព្រោះបើទោះបីជា ពួកលោកជាមនុស្សពិការក្តី ប៉ុន្តែមានចិត្តមានបេះដូង ជួយសង្គ្រោះជីវិតដទៃ (សត្វ) បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។

«ព្រះជាម្ចាស់នឹងប្រទានពរដល់អ្នក! អា៎មែន!» 

លេងបណ្តាញសង្គមបញ្ចេញមតិ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T