អូស្ត្រាលី៖ បុរសវ័យ២១ឆ្នាំម្នាក់ ដែលធ្លាប់តែដេកនៅក្រោមស្ពាន បានក្លាយទៅជាសេដ្ឋីទាំងខ្លួននៅវ័យក្មេង។

ប្រភពបានឲ្យដឹងថា លោក Harry Sanders រស់នៅក្នុងរដ្ឋមេលប៊ន ប្រទេសអូស្ត្រាលី។ កាលពីលោកអាយុ១៧ឆ្នាំ លោកគ្រាន់តែជាជនអនាថាម្នាក់ដែលតែងតែដេកនៅក្រោមស្ពានតែប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះលោកបានក្លាយទៅជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ Studiohawk។

ដើម្បីចែករំលែកបទពិសោធន៍សម្រាប់មនុស្សផ្សេងទៀត ដែលកំពុងស្ថិតក្នុងស្ថានភាពដូចជារូបគាត់កាលពីមុន លោកបានផ្ដល់គន្លឹះទាំង៥មានដូចជា៖

១. ស្លៀកពាក់តាមចំណង់ចំណូលចិត្តរបស់ខ្លួន។

២. គេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។

៣. អានឲ្យបានច្រើននៃសៀវភៅណាដែលខ្លួនចូលចិត្តបំផុត។

៤. ដឹងច្បាស់ពីការចាយវាយទៅលើអ្វីមួយ និងកាត់បន្ថយការចាយវាយតាមដែលខ្លួនអាចធ្វើបាន។

៥. ស្វែងរកគោលដៅរបស់ខ្លួន។ ប្រសិនបើអ្នកធ្វើអ្វីមួយដើម្បីតែលុយ នោះអ្នកនឹងមិនអាចសម្រេចគោលដៅបានទេ។

លោក Harry Sanders បាននិយាយថា៖

បន្ទប់ធ្វើការដំបូងរបស់គាត់

ប្រភពបានបន្ដថា បច្ចុប្បន្ននេះ លោកកំពុងដំណើរការក្រុមហ៊ុន Studiohawk ដែលជាក្រុមហ៊ុនដៃគូសហការជាមួយក្រុមហ៊ុន Google។ កាលពីខែមុននេះ លោកទើបតែពង្រីកក្រុមហ៊ុននៅក្នុងទីក្រុងឡុងដ៏។

គួររម្លឹកដែរថា កាលពីលោកវ័យ១៧ឆ្នាំ លោកបានចាប់អារម្មណ៍ខាងផ្នែកបច្ចេកវិទ្យា និងបើកដំណើរការក្រុមហ៊ុន Studiohawk។ ប៉ុន្ដែការងាររបស់លោកត្រូវបានរលាយ ក្រោយពីលោកបាត់បង់អស់ប្រាក់ជាច្រើន រួចក៏ធ្លាក់ខ្លួនលំបាកទៀតផង។

យ៉ាងណាមិញ ក្រោយពីបរាជ័យនិងរស់នៅជាជនអនាថារួចមក លោកបាននាំមិត្តភក្ដិបង្កើតជាក្រុមមួយ និងទាក់ទងទៅអតិថិជនចាស់ៗ ដើម្បីចាប់ផ្ដើមមុខជំនួញឡើងវិញ។ ក្រោយពីអតិថិជនឃើញពីសមត្ថភាពដែលលោកមាន ចាប់តាំងពីពេលនោះមក លោកមានការងារធ្វើជាប់រហូតមក។ ក្នុងឆ្នាំ២០១៧ លោកបានបើកដំណើរការក្រុមហ៊ុន Studiohawk ឡើងវិញ និងដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃនេះ៕

លោក Harry Sanders កាល១៧ឆ្នាំ
លោក Harry Sanders បច្ចុប្បន្ន
លោក Harry Sanders បច្ចុប្បន្ន
លោក Harry Sanders បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]