ញ៉ាំសូកូឡាខ្មៅ មានឥទ្ធិពលល្អលើផ្លូវចិត្ត កាត់បន្ថយធ្លាក់ទឹកចិត្ត!

//s6.kh1.co/b2/b2447920432c5efc0151056c80c3bfad46925027.jpg
នារី

 ១២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ការ​ស្រាវជ្រាវ​មួយ​របស់​ចក្រភព​អង់គ្លេសបាន​រក​ឃើញ​ថា ការ​ញ៉ាំ​​សូកូឡា​ខ្មៅ អាច​កាត់​បន្ថយ​នូវ​ភាព​ធ្លាក់​ទឹក​ចិត្ត​បាន។ ការ​អះ​អាង​បែប​នេះ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​របស់​​ College London របស់​ចក្រភព​អង់គ្លេសបាន​សិក្សា​​ទៅ​លើ​​សកម្មភាព​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដែល​បង្ក​​ឲ្យ​មាន​ដំណើរ​ធ្លាក់​ទឹក​ចិត្ត។ តាម​រយៈ​ការ​សិក្សា​តាម​ដានជា​ទម្រង់​សំនួរ​ទៅ​លើ​មនុស្ស​ជាង​១​ម៉ឺន​នាក់ ពួក​គេ​​បែរជា​រក​ឃើញ​​លើ​ពី​ការ​រំពឹង​ទុក​ឃើញ​ថា អ្នក​ដែល​​មាន​ដំណើរ​​ធ្លាក់​ទឹក​ចិត្ត​ទៅ​ញ៉ាំ​សូកូឡា​ខ្មៅ ទៅ​ជា​បាន​កាត់​បន្ថយ​កម្រិត​ហានិភ័យ​ដំណើរ​ធ្លាក់​ទឹក​ចិត្ត​ដល់​ទៅ​ ៧០​%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​អ្នក​ស្រាវជ្រាវ​ដឹក​នាំ​ដោយ​សាស្រ្តាចារ្យ Sarah Jackson បាន​រក​ឃើញ​ថា នៅ​ក្នុង​សូកូឡា​ខ្មៅមាន​សមាសធាតុប្រឆាំង​អុកស៊ីតកម្ម ដែល​កាត់​បន្ថយ​ដំណើរ​រលាក និង​ប្រតិកម្ម​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​រាង​កាយទទួល​បាន​កម្រិត​ធ្លាក់​ទឹក​ចិត្ត​តិច​តួច​។ តែ​យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវនៅ​តែ​អះ​អាង​ថា ការ​សិក្សា​លម្អិត​ជាង​នេះនឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​។

កន្លង​មក​ក៏​ធ្លាប់​​មាន​ការ​សិក្សា​ស្រដៀង​ៗ​គ្នា​នេះ​ផង​ដែរ ធ្វើ​ឡើង​នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះគេ​រក​ឃើញ​ ប្រភេទ​សូកូឡាដូច​គ្នា​ ដូច​ជា​សូកូឡា​ស ឬ​សូកូឡា​ទឹក​ដោះ​គោមិន​​អាច​មាន​លទ្ធភាព​ជួយ​​មនុស្ស​ ដូច​ប្រយោជន៍​របស់​សូកូឡា​ខ្មៅ​នោះ​ឡើយ៕ ​​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T