អង់គ្លេស៖ ខ្សែប្រយុទ្ធជួរមុខរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang បានបំបែកកំណត់ត្រាមួយរបស់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក្រោយរូបគេរកគ្រាប់បាល់ជ័យជម្នះឲ្យ Arsenal យកឈ្នះ Newcastle កាលពីយប់មិញក្នុងលទ្ធផល ១-០។

កំណត់ត្រាដែល Aubameyang បានបំបែកនោះគឺការរកគ្រាប់បាល់បាន ៣៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៥០ប្រកួតដំបូងឲ្យ Arsenal ដែលនេះជាកំណត់ត្រាមួយដែលខ្សែប្រយុទ្ធកាបង់រូបនេះស្ថិតនៅលើវីរបុរសរបស់ Arsenal កីឡាករ Thierry Henry ដែលកាលពី Henry នៅលេងឲ្យ Arsenal ៥០ប្រកួតដំបូង គេរកបានត្រឹម ៣០គ្រាប់ប៉ុណ្ណោះ។

 កីឡាករ Aubameyang

គួរបញ្ជាក់ផងដែរថា Aubameyang បានមកចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៨ ក្រោយផ្លាស់មកពីក្លិបអាល្លឺម៉ង់ Borrussia Dortmund៕

ប្រភព៖ Fox Sports Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]