ក្រោយធ្លាក់ពីការប្រកួត លៀង ចាន់ឡា យំសោកស្តាយ ពោលពាក្យយ៉ាងក្តុកក្តួលបែបនេះ!

//s5.kh1.co/77/775e6b50072b8216e119a93e4428ed7b43ea3027.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កម្មវិធីX Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែជ្រើសរើសនូវអ្នកដែលមានសមត្ថភាព ជាមួយនឹងការឆ្លងកាត់ការជម្រុះជាច្រើនអ្នកកន្លងមកហើយ ដែលក្នុងនោះក៏មានបេក្ខភាព ប្អួនស្រី លាង ចាន់ឡា ដែលកំពុងតែធ្វើឲ្យមហាជនអាណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ បេក្ខភាពវ័យ១៧ឆ្នាំរូបនេះ ពុំបានទទួលបានជោគជ័យដើម្បីឈានទៅវគ្គបន្តនោះទេ ពោលគឺនាងមិនបានទទួលការអនុញ្ញាតទៅអង្គុយនៅលើកៅអីនៅក្នុងវគ្គមួយនេះ ដែលធ្វើឲ្យមហាជនមានការសោកស្តាយ ចំពោះការខិតខំរបស់នាងយ៉ាងខ្លាំង។

មិនបានប៉ុន្មានផង ប្អូនស្រីក៏បានធ្វើការបង្ហោះសារ បង្ហាញអារម្មណ៍ពិតយ៉ាងក្តុកក្តួល ក្រោយធ្លាក់ពីការប្រកួតយ៉ាងដូច្នោះថា៖

«ចាប់ពីថ្ងៃនេះទៅខ្ញុំលែងមាន សូម្បីតែពាក្យថាអាយដល ហ្វេន មនុស្សដែលស្គាល់ចករើនដូចពីមុនហើយ ខ្ញុំពិបាកចិត្តណាស់ ខ្ញុំមិនអាចយកក្តីសង្ឃឹមឲ្យនាក់គ្រប់គ្នាបាន»។

ជាមួយគ្នានេះដែល បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមលើកទឹកចិត្តដល់នាង ដែលទោះបីជាមានភាពបរាជ័យនៅក្នុងការប្រលងយ៉ាងណាក្តី តែជីវិតនាងនៅថ្ងៃខាងមុខនឹងរីកចម្រើន ព្រោះតែពេលនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភាគច្រើន ស្គាល់នាងច្រើនមកហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា យំពេលប្រលងធ្លាក់
លាង ចាន់ឡា យំពេលប្រលងធ្លាក់
លាង ចាន់ឡា យំពេលប្រលងធ្លាក់
លាង ចាន់ឡា យំពេលប្រលងធ្លាក់
លាង ចាន់ឡា យំពេលប្រលងធ្លាក់
លាង ចាន់ឡា យំពេលប្រលងធ្លាក់
សាររបស់ចាន់ឡា
សាររបស់ចាន់ឡា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T