ម៉ាឡេស៊ី៖ និស្សិតម្នាក់នៅក្នុងសកលវិទ្យាល័យមួយ បានដាក់ Link វេបសាយរឿងអាសអាភាស ធ្វើជាប្រភពសម្រាប់ស្រាវជ្រាវឯកសារ នៅក្នុងកិច្ចការរបស់គាត់ កំពុងបង្កការអស់សំណើចយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅសាកលវិទ្យាល័យ Tunku Abdul Rshman University ក្នុងប្រទេសម៉ាឡេស៊ី។

ប្រភពបានឲ្យដឹងថា លោកសាស្ត្រាចារ្យដែលមានឈ្មោះថា Peng Hong មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកបានឃើញ Link វេបសាយរឿងអាសអាភាសនៅលើក្រដាសកិច្ចការរបស់និស្សិតម្នាក់។ ដើម្បីឆែកកិច្ចការរបស់សិស្ស លោកក៏បានចូលទៅកាន់ Link វេបសាយរឿងអាសអាភាសនោះ។ ប៉ុន្ដែវេបសាយរឿងអាសអាភាសនោះមិនអាចដំណើរការបានទេ ដោយសារនៅក្នុងប្រទេសម៉ាឡេស៊ី វេបសាយរឿងអាសអាភាសមួយចំនួនត្រូវបានរារាំងមិនឲ្យឃើញ។

លោកសាស្ត្រាចារ្យបានយករឿងនេះទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមិនបញ្ចេញឈ្មោះនិស្សិតម្នាក់នោះទេ ដើម្បីទុកជាការដាស់តឿនដល់សិស្ស និងនិស្សិតទាំងអស់ សូមពិនិត្យឲ្យបានច្បាស់លាស់មុនប្រគល់កិច្ចការទៅឲ្យគ្រូ។

ក្រោយពីការបង្ហោះរួចមក មានមនុស្សជាច្រើនបានអស់សំណើច និងមួយចំនួនផ្សេងទៀត មានចម្ងល់ចង់ដឹងថាតើកិច្ចការដែលលោកសាស្ត្រាចារ្យដាក់ឲ្យសិស្សធ្វើជាអ្វី ដែលជាហេតុបណ្ដាលឲ្យនិស្សិតម្នាក់នោះដាក់ Link វេបសាយរឿងអាសអាភាសបែបនេះទៅវិញ៕

រូបដែលគាត់បង្ហោះ
វេបសាយដែលត្រូវបានហាមឃាត់នៅម៉ាឡេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]