ស្រីៗ​គួរ​ចាប់​អារម្មណ៍​បន្តិច! ទម្លាប់តិចតួចដែល​យើង​មើលរំលងទាំង​នេះ អាច​បំផ្លាញទាំងសុខភាព និងសម្រស់!

//s5.kh1.co/13/13387d81f7ea953606fd89fc8d9ea99a408b5278.jpg
នារី

 ១២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

និយាយ​ពី​រឿង​សុខភាព និង​សម្រស់ គឺ​ពិត​ជា​សំខាន់​​ណាស់​សម្រាប់​នារី​ៗគ្នា​យើង ដូច​​នេះការ​ប្រុង​ប្រយ័ត្ន​បន្តិច និង​បន្ថយ​ទម្លាប់​​​មិន​ល្អ​ទាំង​នោះ​​ចេញ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​​​​ល្អ​ប្រសើរ​ជាក់​ជា​មិន​ខាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង​ក្រោម​នេះ Bright Side បាន​បង្ហាញ​ពីទម្លាប់​មិន​ល្អ​តូច​ៗមួយ​ចំនួន​ ដែល​​​សុភាព​នារីយើង​គួរ​​យក​ចិត្ត​ទុក​ដាក់​បន្តិច​ដែរ៖

១. លាប​ថ្នាំ​ក្រចក​​​សឹង​​គ្រប់​ពេល បញ្ហា​នោះ​ត្រង់​ថា គ្រប់​គ្នា​ចង់​ស្អាតតែ​បើ​លាប​គ្រប់​ពេល ទោះ​គ្មាន​​ទៅ​កម្មវិធី​​អ្វីក៏​លាប អ្នក​ក៏​គួរ​មើល​ លើ​បញ្ហា​មួយ​ចំនួន​ដែរ ទី​មួយ​គឺក្រចក​​ត្រូវ​ជាប់​ស្នាម​ប្រឡាក់​ក្លាយ​ជា​ស្នឹម ឬ​ពណ៌​ផ្សេង ធ្វើ​ឲ្យ​ក្រចក​​ធម្មជាតិ​អ្នក​លែង​ស្អាត​ដូច​ធម្មតា ម្យ៉ាង​ទៀតបើ​ប្រើ​​​ផលិត​​ផល​ថ្នាំ​ក្រចក​ ប៉ះ​ចំ​​គុណភាព​​អន់​ទៀត​នោះក្រចក​​នឹង​ឡើង​​លឿងខូច​​​លែង​ស្អាត​ជា​ង​មិន​ខាន។

២. យក​កន្សែង​ពោះ​គោ មក​ជូត​មុខពេល​​យើង​យក​កន្សែង​ពោះ​គោទៅ​ជូត​មុខ សឹង​ក្លាយ​ជា​រឿង​ធម្មតា​​​ទៅ​ហើយ ប៉ុន្តែ​​​​​មាន​ដឹង​ទេ​ថា ​កន្សែង​ពោះ​គោគឺ​ជា​ប្រភព​នៃ​បាក់​តេរី​ និង​​​អតិសុខុម​ប្រាណ​(មេរោគ) តោង​ជាប់​ស្អិត​នៅ​ទី​នោះ ហើយ​នៅ​ពេល​ដែល​យក​វា​ទៅ​ជូត​មុខញយ​ដង ពេល​ខ្លះ​នឹង​អាច​ប្រឈម​បញ្ហាធ្វើ​ឲ្យ​មុខ​យើង​កើត​មុន​ក៏​មាន។ ដូច​នេះអាច​ប្រើ​​កន្សែង​ស្អាតអនាម័យ​​​ជំនួស​វិញ​។

៣. នៅ​ពាក់​អាវ​ទ្រនាប់​ពេល​គេង ប្រភេទ​អាវ​​ក្នុង​​​ខ្លះ​មិន​​ធ្វើ​​ប៉ះ​ពាល់​ដល់​សុដន់​​​នោះ​ទេ តែ​ប្រភេទ​ខ្លះ​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ដែរ គឺ​អាវ​ក្នុង​ដែល​មាន​​ឆ្អឹង​ដែក ឬ​មួយ​អាវ​ទ្រនាប់​តឹង​ពេក ដែល​សុទ្ធ​សឹង​​តែ​ធ្វើ​ឲ្យ​ជាលិកា​សាច់​សុដន់​រោល​រលាក ហើយ​ក៏​ធ្វើ​ឲ្យ​វារួម​តូច​​ផង​ដែរ​ បើ​ពាក់​រាល់​យប់​។ ដូច​នេះបើ​ត្រូវ​​តែ​ពាក់​រាល់​យប់ចៀស​មិន​បាន​ នោះ​​អ្វី​ដែល​ជា​ដំណោះ​ស្រាយ​​​គឺ ពាក់​អាវ​ក្នុង​ណា​ដែល​មាន​សាច់​ក្រណាត់​ទន់ ហើយ​ទំហំ​ល្មម​ទៅ​នឹង​សុដន់ ប្រាកដ​ថាវា​មិន​រឹប​ពេក។

៤. ទម្លាប់​ញ៉ាំ​ប្រៃ​ពេក គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ប្រៃ ហើយ​ពិសេស​ទៀត​នោះជាតិ​ប្រៃ​សំបូរ​ណាស់​ក្នុង​អាហារ​មួយ​ចំនួនដូច​ជា អាហារ​ឆ្អិន​​រហ័ស ផលិត​ផល​កំប៉ុង​ សាច់​ច្នៃ​ជា​​ដើម។ ប៉ុន្តែ​​អ្នក​អាច​មិន​ដឹង​​ទេ ថា​អាហារ​​ជាតិ​ប្រៃ​ទាំង​នោះធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។ កាល​ណា​សម្ពាធ​ឈាម​ខ្ពស់ ប្រាកដ​ណាស់​សុខភាព​ក៏​កាន់​តែ​ខ្សោយ ហើយ​ម៉្យាង​ជាតិ​ប្រៃក៏​ធ្វើ​ឲ្យ​ស្បែក​ចាស់​ផង​ដែរ។

៥. អង្គុយ​គង​អន្ទាក់​ខ្លា អង្គុយ​គង​ទាក់​ខ្លាអាច​ជា​​ទម្លាប់​ពេញ​និយម​​​សម្រាប់​សុភាព​នារី​យើង ប៉ុន្តែ​តាម​ការ​សិក្សា​លម្អិត​អ្នក​ស្រាវ​ជ្រាវបាន​អះ​អាង​ថា ការ​អង្គុយ​ប្រទាក់​ជើង​គង​​លើ​គ្នាធ្វើ​ឲ្យ​​ដំណើរ​ឈាម​រត់​ស្ទះ​ ហើយ​សម្ពាធ​ឈាម​កើន​។ ដូច​នេះយើង​ក៏​គប្បី​កាត់​បន្ថយ​ទម្លាប់​នេះ តាម​ដែល​អាច​ធ្វើ​បាន​។

៦. ចង​សក់ ហើយ​គេង​សក់​​វែងរញ៉េ​ររញ៉ៃ​ពេល​គេង ថ្វី​ត្បិត​តែ​​វា​រំខាន​បន្តិច​មែន ប៉ុន្តែ​វា​ប្រសើរ​ជាង​ការ​ចង​សក់ ហើយ​ចូល​គេង​ពេញ​មួយ​យប់។ ចង​សក់​រយៈ​ពេល​យូរសម្រាប់​នារី​ៗ អាច​បង្ក​ទៅ​ជា​បញ្ហា​ជ្រុះ​សក់នឹង​កាន់​ច្រើន​ឬ​ធ្ងន់​ធ្ងរ​ឡើង នេះ​បើ​តាម​អ្នក​ជំនាញ។

៧. ញ៉ាំ​ភេសជ្ជៈ​ផ្អែម សឹង​រាល់​ថ្ងៃប្រាកដ​ណាស់សុភាព​នារី​ខ្លះ​ចូល​ចិត្ត​​រស​ជាតិ​ផ្អែម​ៗ តួ​យ៉ាង​ដូច​ជា​ភេសជ្ជៈ តែ​បៃតង​ទឹក​ដោះ​គោ កាហ្វេ ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ជា​ដើម។ ភេសជ្ជៈ​ទាំង​នោះ នឹង​អាច​នាំ​ហានិភ័យ​​មក​យើងនៅ​ថ្ងៃ​មុខបើ​មិន​ប្រយ័ត្ន ហើយ​ហានិភ័យ​ទាំង​នោះ​មាន​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រលៀក​ក្រលៀន និង​​​បេះដូង​ផង​ដែរ៕

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

​​

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T