៣ចំណុច ដែល ធ្វើឲ្យដួង ម៉ានិច​ សម្បូរអ្នកលើកឈ្មោះនាងមកនិយាយ លើហ្វេសប៊ុក​ សឹងរាល់ថ្ងៃ

//s5.kh1.co/13/13c74572b9e0ccfb9a78373ec9346bb934b1b9b5.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ រាសីរបស់តារាសម្តែងស្រី ដួង ម៉ានិច កំពុងតែឡើងស្រឺតៗ ដែលការងារសម្តែង ថតស្ពត និងថតសម្អាងការរបស់នាង ពេញជារៀងរាល់ថ្ងៃ រកចូលសម្រាកសឹងមិនមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលនាងសម្បូរការងារ ក៏ព្រោះតែសមត្ថភាព រូបសម្រស់ និងភាពល្បីល្បាញនាពេលបច្ចុប្បន្ន ដូច្នេះការងារក៏ត្រូវមកតាមហ្នឹងផងដែរ ព្រោះគេតែងត្រូវការតារាណា ដែលត្រូវគេចាប់អារម្មណ៍ខ្លាំង។

ចុះអ្នកដែលសង្កេតទេថា​​តើហេតុអ្វី បានជាដួង​ ម៉ានិច​ សម្បូរអ្នកតាមដាន​និង យកឈ្មោះនាងមកនិយាយរាល់ថ្ងៃ មិនថានៅក្រៅ ឬក្នុងហ្វេសប៊ុក?

តោះមកតាមដានជាមួយនឹង ខ្មែរឡូតទាំងអស់គ្នា៖

១) ស្ទាយ៍ដើររបស់នាង៖ តារារូបនេះ តែងតែមានលក្ខណៈខុសគេមួយ ត្រង់ថា រាល់នាងស្លៀកឈុតទៅណាម្តងៗ នាងតែងតែដើរម៉ូត នៅទីនោះ មិនថា​នៅក្នុងផ្សារ ឬនៅកន្លែងណានោះទេ។ ហើយចំនុចនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នា តែងតែហួសចិត្ត និងអស់សំណើច ទៅលើរូបនាង រហូតមានអ្នកវីដេអូរបស់នាង មកTroll បែបកំប្លែងៗទៀតផង។ ជាពិសេស នាងក៏ចូលចិត្តបង្ហោះរាំលេងកម្សាន្តរបស់នាង ឲ្យហ្វេនបានឃើញ ដោយមិនខ្វល់ថា​ ត្រូវគេរិះគន់​ ឬយ៉ាងណា។

https://s6.kh1.co/__image/w=650,h=650,q=100/5c/5c3a6d0bcad4ffa39d028ea5089b59a52ff2c396.jpg

២) ចរិតរបស់នាង៖ បើទោះបីជា សម្បូរអ្នករិះគន់ អ្នកសើចចំអកតែរូបនាង មិនដែលប្រតិកម្ម ឬជេតបទៅកាន់អ្នកគាំទ្រនោះទេ តាំងពីនាងចូលសិល្បៈមកម្ល៉េះ។ ដូច្នេះហើយ បានធ្វើឲ្យ ហ្វេន មិនសូវខ្លាចរអាចិត្តរបស់នាង​កាន់តែ​លេចសើច និង និយាយពីនាង កាន់តែច្រើន រហូតស្ទើរតែអាចនិយាយបានថា មិនថាក្មេង ចាស់ តែងតែស្គាល់នាង។

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

៣) ព័ត៌មានស្នេហាខុសវ័យ៖ មិនដឹងថា នៅពេលនេះ តើចំណងស្នេហារបស់នាង​ ជាមួយនឹងតារាចម្រៀងប្រុសវ័យក្មេង បុត្រ តើជាការពិត ឬយា៉ងណា​។ ជាពិសេស បើរឿងនេះការពិតមែន ក៏មានមនុស្សជាច្រើន ចាំអបអរនាង​ផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនទៀត យករឿងរបស់នាង មកពិភាក្សា​ វែកញែកសឹងរាល់ថ្ងៃ ដោយគិតថា​នាង​មានវ័យចាស់ មិនសមស្រលាញ់មនុស្សប្រុស​ក្មេងជាងនាងនោះទេ​។

ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ

ចំនុចទាំងនេះហើយ បានធ្វើឲ្យ​ដួង​ ម៉ានិច កាន់តែល្បីខ្លាំង​នៅក្នុង បណ្តាញសង្គមហ្វេសប៊ុក ខ្លាំងជាងតារាផ្សេងៗ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដួង ម៉ានិច
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T