ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍ អ្នកលេងកែងខ្លី រហស្សនាម នាយសង្ហារគុនខ្មែរ ឡៅ ចន្ទា្រ បានផ្ដួលកីឡាករអ៊ីរ៉ង់ LALI ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤។

ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនសូវចេញអាវុធនោះទេ ដោយព្យាយាមស្ទាបស្ទង់គ្នាតាមលក្ខណៈបចេ្ចកទេស។ ចូលទឹកទី២ ក៏មិនសូវខុសពីទឹកទី១ ប៉ុន្មានដែរ ពោលគឺមិនទាន់ចេញអាវុធគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែគ្រាន់តែចូលទឹកទី៣ ភ្លាមសិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានម៉ាត់កីឡាករថៃ ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង។ ទាន់មានឱកាស ក្នុងទឹកទី៤ ចន្ទា្រ បានព្យាយាមចេញអាវុធគ្រប់ក្បាច់ដើម្បីផ្ដាច់កីឡាករអ៊ីរ៉ង់ ដោយនៅចុងទឹកទី៤ ចន្រ្ទា បានវាយកែងឲ្យកីឡាករអ៊ីរ៉ង់បោះបង់ការប្រកួតតែម្ដង៕

ចង់ដឹងថា នាយសង្ហារគុនខ្មែរ ផ្ដួលអ៊ីរ៉ង់ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]