តាំងពីយូរណាស់មកហើយ តែងតែលឺចេញពីសំដី របស់អ្នកដើរពពាយនាយលក់ ស្រាក្រហមនិយាយថា វាមានផលប្រយោជន៍ សំរាប់បេះដូង វាអាចការពារ ស្ថានភាពប្រឆាំងដូចជាជំងឺបេះដូង និងឆ្កូត បើយើងពីសារតាមកំរិតរបស់វា។

យោងតាមប្រភពព័ត៌មាន dailymail បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា ស្រាក្រហមក៏អាចបង្ការ នូវការស្ដាប់មិនលឺផងដែរ ព្រោះពួកគេបានរកឃើញសារធាតុម្យ៉ាង នៅក្នុងទំពាំងបាយជូរក្រហម និងនៅក្នុងស្រាក្រហម ដែលអាចជួយការពារ មិនឲ្យបាត់បង់សោតវិញ្ញាណ ហើយសារធាតុនេះ ក៏មានទំនាក់ទងជាមួយនឹង ផលប្រយោជន៍នៃបេះដូងផងដែរ ដែលវាអាចការពារមិនឲ្យកើតជំងឺមហារីក និងជំងឺបេះដូង។ យោងតាមការសិក្សារស្រាវជ្រាវរបស់មន្ទីរពេទ្យ Henry Ford នៅទីក្រុង Detroit សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ ទៅលើអ្នកជំងឺឺដែលមានបញ្ហា ផ្នែកសោតវិញ្ញាណ រួមទាំងអ្នកដែលស្ដាប់មិនលឺ នៅពេលដែលបានឲ្យពួកគេពិសារស្រាក្រហម ជារៀងរាល់ថ្ងៃ និងរយៈពេលយូរមក គេសង្កេតឃើញថា សោតវិញ្ញាណរបស់ពួកគេមានការរីកចំរើន។

អ្នកដែលមានជំងឺបែបនេះ ភាគច្រើនកើតមានលើមនុស្សចាស់ដែលមាន អាយុចាប់ពី៦០ឆ្នាំឡើង ប៉ុន្ដែពួកគេអាចបង្ការជំងឺនេះបាន នៅពេលដែលពួកគាត់មានអាយុ ៤០ ទៅ ៥០ឆ្នាំ។ ក្នុងមួយថ្ងៃលោកអ្នក អាចពិសារស្រាក្រហម កន្លះកែវក្រោយពេលបាយល្ងាច វាមានផលប្រយោជន៍ច្រើនណាស់ ដល់សុខភាពរបស់យើង។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព័ត៌មាននេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]