រៀបការរួចភ្លាម ខ្ញុង ដឹកដៃស្វាមីនិងកូនៗ Live និយាយអារម្មណ៍រំភើប ដែលមានអ្នកជួយជ្រោមជ្រែងខ្លាំង ក្នុងរៀបការខ្លួន (មានវីដេអូ)

//s5.kh1.co/a1/a19332e1eca86da8e59fde087994a263010ee339.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាជ្រាបហើយថាកាលពីថ្មីៗនេះ នាង ខ្ញុង តារាកំប្លែងដ៏មានប្រជាប្រិយភាព​ និងលោក កៃដ បានដឹកដៃគ្នាចូលរោងការ ក្រោយពីសាងស្នេហ៍ និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែរៀបការហើយបានប៉ុន្មានថ្ងៃភ្លាម នាង ខ្ញុង និងស្វាមីលោក កៃដ បានLive វីដេអូចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបាននិយាយរៀបរាប់អំពីអារម្មណ៍រំភើប ចំពោះអ្នកចូលរួម និងអ្នកជួយជ្រោមជ្រែង ក៏ដូចជាឧបត្ថម្ភដល់ពិធីមង្គលការរបស់អ្នកទាំងពីរ ឲ្យប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធមផងដែរ។

ម៉្យាងវិញ នាង ខ្ញុង និងស្វាមី ក៏បានបកស្រាយអំពីរឿងមហាជនយល់ច្រឡំថានាងជាមេម៉ាយ កូនពីរ ក៏ប៉ុន្តែការពិតអ្នកទាំងពីរមានកូនម្នាក់មួយរៀងៗខ្លួនរួចមកហើយ។ ហើយពួកគេក៏បានបកស្រាយ អំពីរឿងអូសបន្លាយថ្ងៃរៀបការ ក៏ដោយសារតែខ្វះថវិកា ហើយមកទល់ពេលនេះ ពិធីរៀបការនេះបានកើតឡើង ក៏ព្រោះតែមានការជួយពីសំណាក់មិត្ត និងមនុស្សជុំវិញខ្លួនរបស់អ្នកទាំងពីរផងដែរ។

ទោះជាយ៉ាងណាក្តី ផ្អែកតាមវីដេអូ Live ពីផេកនេះដែរ បានបង្ហាញថា អ្នកទាំងពីរមានចិត្តសប្បាយរីករាយ និងរំភើប ដោយពួកគេនិយាយទាំងទឹកមុខស្រស់ស្រាយខ្លាំងមែនទែន។ ម៉្យាងវិញទៀត អ្នកទាំងពីរថែមទាំងបង្ហើបថា មង្គលការរបស់ពួកគេមានអ្នកជូនជាចំណងដៃគ្រឿងពេជ្រ សំបុត្រយន្តហោះទៅក្រេបទឹកឃ្មុំ និងរបស់ប្រ៊េនៗជាច្រើនមុខថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=644,h=960,q=100/43/43e4a18022f6c04bdd8ce107f6c3e192151085fe.jpg
https://s4.kh1.co/__image/w=373,h=665,q=100/05/053502ee3a1462d297f12ed6a9211e97b0c33b4c.jpg
https://s4.kh1.co/__image/w=375,h=663,q=100/07/07c8ec8150fb8d72e71cd0ee4184fd9ebc4a4db9.jpg
ខ្ញុងនាយ កៃដ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T